មនុស្សយើងប្រើប្រាស់ពាក្យសម្តី វាចាជារៀងរាល់ថ្ងៃ ដើម្បីធ្វើការទំនាក់ទំនងជាមួយនិងមនុស្សទាំងឡាយ
ទូទាំងសកលលោក ដូច្នេះហើយ យើងគប្បីយល់ដឹងឲ្យច្រើន អំពីសារៈឬ អត្ថប្រយោជន៍ របស់ ( សម្តី ) បើកាលណា យើងនិយាយចេញពីមាត់របស់យើង ដោយមិនបានគិតគូឲ្យល្អិតល្អន់ទេ វាអាចនឹងនាំគ្រោះថ្នាក់ដល់យើងក៏អាចមានដែល ។ តែបើយើងបានពិចារណា គិតគូល្អិតល្អន់ហើយ ចេះប្រយ័ត្នប្រយែង ហើយចេះគោរពតាមពាក្យសម្តីរបស់យើង ដែលនិយាយរួចនោះ យើងប្រាកដច្បាស់ជា កើតនូវមង្គលសេរីសួស្តី ជាក់ជាពុំខានឡើយ ។
ពាក្យចាស់ លោកពោលទុកមកថា ( មនុស្សគេយកសម្តី ដំរីគេយកភ្លុក ខ្មែរចងក្រងទុក ជាពាក្យបណ្តៅ នាងនួនខ្លឹមក្នុង ឬស្សីខ្លឹមក្រៅ ខ្លឹមមនុស្សសំដៅ ត្រង់ពោលពាក្យពិត ។ )
បើតាមអត្ថបទ ជាសុភាសិត ខ្លីមួយឃ្លាខាងលើនេះ បុរាណចង់ផ្តោតធ្ងន់ គឺ វាចារបស់មនុស្សយើងនោះឯង ។
សម្តីរោយរាយ ពង្រាយភ្លើងទុក្ខ សម្តីចាក់រុក នាំសុខចេញឆ្ងាយ
សម្តីឡេះឡោះ នាំក្តៅក្រហាយ សម្តីក្លែងក្លាយ សម្ពាយភ្លើងកម្ម ។
សម្តីពោលខុស នាំទោសអន្តរាយ សម្តិអបាយ កាយប្រេះស្រាំ
សម្តីឥតធម៌ ជីវិតរងកម្ម សម្តីឥតធន់ ខាតបង់ប្រយោជន៍ ។
សម្តីឥតសីល ហឫទ័យឯកា សម្តីសត្យា ចិន្តារុងរោចន៍
សម្តីឥតខ្មាស ដូចកាយអាក្រាត សម្តីឥតខ្នាត ពោលឥតក្រឹត្យក្រម ។
No comments:
Post a Comment