Monday, November 28, 2016

សិក្សាព្រះវិន័យបិដក

វេរញ្ជកណ្ឌ ( ១ )

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

វេរញ្ជកណ្ឌំ

[១] តេន សមយេន ពុទ្ធោ ភគវា វេរញ្ជាយំ វិហរតិ នឡេរុបុចិមន្ទមូលេ មហតា ភិក្ខុសង្ឃេន សទ្ធឹ បញ្ចមត្តេហិ ភិក្ខុសតេហិ។ អស្សោសិ ខោ វេរញ្ជោ ព្រាហ្មណោ សមណោ ខលុ ភោ គោតមោ សក្យបុត្តោ សក្យកុលា បព្វជិតោ វេរញ្ជាយំ វិហរតិ នឡេរុបុចិមន្ទមូលេ មហតា ភិក្ខុសង្ឃេន សទ្ធឹ បញ្ចមត្តេហិ ភិក្ខុសតេហិ។ តំ ខោ បន ភវន្តំ គោតមំ ឯវំ កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គតោ ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ សោ ឥមំ លោកំ សទេវកំ សមារកំ សព្រហ្មកំ សស្សមណព្រាហ្មណឹ បជំ សទេវមនុស្សំ សយំ អភិញ្ញា សច្ឆិកត្វា បវេទេតិ សោ ធម្មំ ទេសេតិ អាទិកល្យាណំ មជ្ឈេកល្យាណំ បរិយោសានកល្យាណំ សាត្ថំ សព្យញ្ជនំ កេវលបរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ បកាសេតិ សាធុ ខោ បន តថារូបានំ អរហតំ ទស្សនំ ហោតីតិ។ សូមចូលទៅដើម្បីអានបន្ត............................................


[១]សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់​នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន៥០០រូប ។ វេរញ្ជព្រាហ្មណ៍ បានឮច្បាស់ (នូវ​ដំណឹងនោះហើយ ទើប​ប្រកាស​សេចក្តី​ថា) ម្នាល​គ្នា​យើង បាន​ឮថា ព្រះសមណគោតម ជា​សក្យបុត្រ​ចេញចាក​សក្យត្រកូល ទៅ​ទ្រង់​ព្រះផ្នួស ឥឡូវ​មក​គង់​នៅ​ក្បែរ​ដើម​ស្តៅ ជា​លំនៅ​របស់​នឡេរុ​យក្ស ជិត​ស្រុកវេរញ្ជា ជាមួយ​នឹង​ភិក្ខុសង្ឃ​មាន​ប្រមាណ​ច្រើន​ចំនួន​៥០០រូប។ កិត្តិសព្ទ​ដ៏​ពីរោះ​របស់​​ព្រះគោតម​ដ៏ចំរើន​នោះ ឮ​ខ្ចរខ្ចាយ សុះសាយ យ៉ាង​នេះ​ថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់​យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា ​និងចរណៈ គឺ​សេចក្តី​ចេះដឹង​និង​ក្រឹត្យ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត ថា សុគតោ ព្រោះ​ព្រះអង្គ​មាន​ដំណើរ​ល្អ ទៅ​កាន់​ព្រះនិព្វាន ថា លោកវិទូ ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ថា អនុត្តរោ ព្រោះ​ព្រះអង្គ​ប្រសើរ ដោយ​សីលាទិគុណ រក​បុគ្គល​ណា​មួយ​ស្មើ​គ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជា​អ្នកទូន្មាន​នូវបុរស​ដែលគួរ​ទូន្មាន​បាន ថា សត្ថា ទេវមនុស្សានំ ព្រោះ​ព្រះអង្គ​ជា​គ្រូ​នៃ​​ទេវតា ​និង​មនុស្ស​ទាំងឡាយ ថា ពុទ្ធោ ព្រោះ​ព្រះអង្គ​បាន​ត្រាស់ដឹង​នូវ​អរិយសច្ចធម៌ ថា ភគវា ព្រោះ​​ព្រះអង្គ​​លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត ព្រះអង្គ​បាន​ត្រាស់ដឹង បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​ចំពោះ​ព្រះអង្គ​នូវលោក​នេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចំពោះព្រះអង្គ ទ្រង់ញ៉ាំងនូវពពួកសត្វ ព្រមទាំងសមណៈ​និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ហើយ​ទ្រង់ប្រកាស ទ្រង់សំដែងធម៌ ពីរោះ​បទដើម បទកណ្តាលនិងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និង​ព្យញ្ជនៈដ៏ពេញ​បរិបូណ៌​បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួបនឹង​ព្រះអរហន្ត​ទាំងឡាយ មានសភាពយ៉ាង​ហ្នឹង ជាការប្រពៃពេក ។
[២] អថខោ វេរញ្ជោ ព្រាហ្មណោ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវតា សទ្ធឹ សម្មោទិ សម្មោទនីយំ កថំ សារាណីយំ វីតិសារេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ វេរញ្ជោ ព្រាហ្មណោ ភគវន្តំ ឯតទវោច សុតម្មេតំ ភោ គោតម ន សមណោ គោតមោ ព្រាហ្មណេ ជិណ្ណេ វុឌ្ឍេ [វុទ្ធេ] មហល្លកេ អទ្ធគតេ វយោអនុប្បត្តេ អភិវាទេតិ វា បច្ចុដ្ឋេតិ វា អាសនេន វា និមន្តេតីតិ តយិទំ ភោ គោតម តថេវ ន ហិ ភវំ គោតមោ ព្រាហ្មណេ ជិណ្ណេ វុឌ្ឍេ មហល្លកេ អទ្ធគតេ វយោអនុប្បត្តេ អភិវាទេតិ វា បច្ចុដ្ឋេតិ វា អាសនេន វា និមន្តេតិ តយិទំ ភោ គោតម ន សម្បន្នមេវាតិ។ នាហន្តំ ព្រាហ្មណ បស្សាមិ សទេវកេ លោកេ សមារកេ សព្រហ្មកេ សស្សមណព្រាហ្មណិយា បជាយ សទេវមនុស្សាយ យមហំ អភិវាទេយ្យំ វា បច្ចុដ្ឋេយ្យំ វា អាសនេន វា និមន្តេយ្យំ យំ ហិ ព្រាហ្មណ តថាគតោ អភិវាទេយ្យ វា បច្ចុដ្ឋេយ្យ វា អាសនេន វា និមន្តេយ្យ មុទ្ធាបិ តស្ស វិបតេយ្យាតិ។ អរសរូបោ ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ អរសរូបោ សមណោ គោតមោតិ យេ តេ ព្រាហ្មណ រូបរសា សទ្ទរសា គន្ធរសា រសរសា ផោដ្ឋព្វរសា តេ តថាគតស្ស បហីនា ឧច្ឆិន្នមូលា តាលាវត្ថុកតា អនភាវំ កតា [គតាតិបិ បាឋោ។] អាយតឹ អនុប្បាទធម្មា អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ អរសរូបោ សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ និព្ភោគោ ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ និព្ភោគោ សមណោ គោតមោតិ យេ តេ ព្រាហ្មណ រូបភោគា សទ្ទភោគា គន្ធភោគា រសភោគា ផោដ្ឋព្វភោគា តេ តថាគតស្ស បហីនា ឧច្ឆិន្នមូលា តាលាវត្ថុកតា អនភាវំ កតា អាយតឹ អនុប្បាទធម្មា អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ និព្ភោគោ សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ អកិរិយវាទោ ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ អកិរិយវាទោ សមណោ គោតមោតិ។ អហញ្ហិ ព្រាហ្មណ អកិរិយំ វទាមិ កាយទុច្ចរិតស្ស វចីទុច្ចរិតស្ស មនោទុច្ចរិតស្ស។ អនេកវិហិតានំ បាបកានំ អកុសលានំ ធម្មានំ អកិរិយំ វទាមិ អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ អកិរិយវាទោ សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ ឧច្ឆេទវាទោ ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ ឧច្ឆេទវាទោ សមណោ គោតមោតិ អហញ្ហិ ព្រាហ្មណ ឧច្ឆេទំ វទាមិ រាគស្ស ទោសស្ស មោហស្ស អនេកវិហិតានំ បាបកានំ អកុសលានំ ធម្មានំ ឧច្ឆេទំ វទាមិ អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ ឧច្ឆេទវាទោ សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ ជេគុច្ឆី ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ ជេគុច្ឆី សមណោ គោតមោតិ អហញ្ហិ ព្រាហ្មណ ជិគុច្ឆាមិ [ឥមេសុ ទ្វឹសុ ឋានេសុ ជេគុច្ឆំ វទាមីតិបិ បាឋោ ទិស្សតិ។] កាយទុច្ចរិតេន វចីទុច្ចរិតេន មនោទុច្ចរិតេន អនេកវិហិតានំ បាបកានំ អកុសលានំ ធម្មានំ សមាបត្តិយា ជិគុច្ឆាមិ អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ ជេគុច្ឆី សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ វេនយិកោ ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ វេនយិកោ សមណោ គោតមោតិ។ អហញ្ហិ ព្រាហ្មណ វិនយាយ ធម្មំ ទេសេមិ រាគស្ស ទោសស្ស មោហស្ស អនេកវិហិតានំ បាបកានំ អកុសលានំ ធម្មានំ វិនយាយ ធម្មំ ទេសេមិ អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ វេនយិកោ សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ តបស្សី ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ តបស្សី សមណោ គោតមោតិ តបនីយាហំ ព្រាហ្មណ បាបកេ អកុសលេ ធម្មេ វទាមិ កាយទុច្ចរិតំ វចីទុច្ចរិតំ មនោទុច្ចរិតំ យស្ស ខោ ព្រាហ្មណ តបនីយា បាបកា អកុសលា ធម្មា បហីនា ឧច្ឆិន្នមូលា តាលាវត្ថុកតា អនភាវំ កតា អាយតឹ អនុប្បាទធម្មា តមហំ តបស្សីតិ វទាមិ តថាគតស្ស ខោ ព្រាហ្មណ តបនីយា បាបកា អកុសលា ធម្មា បហីនា ឧច្ឆិន្នមូលា តាលាវត្ថុកតា អនភាវំ កតា អាយតឹ អនុប្បាទធម្មា អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ តបស្សី សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។ អបគព្ភោ ភវំ គោតមោតិ។ អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ អបគព្ភោ សមណោ គោតមោតិ យស្ស ខោ ព្រាហ្មណ អាយតឹ គព្ភសេយ្យា បុនព្ភវាភិនិព្វត្តិ បហីនា ឧច្ឆិន្នមូលា តាលាវត្ថុកតា អនភាវំ កតា អាយតឹ អនុប្បាទធម្មា តមហំ អបគព្ភោតិ វទាមិ តថាគតស្ស ខោ ព្រាហ្មណ អាយតឹ គព្ភសេយ្យា បុនព្ភវាភិនិព្វត្តិ បហីនា ឧច្ឆិន្នមូលា តាលាវត្ថុកតា អនភាវំ កតា អាយតឹ អនុប្បាទធម្មា អយំ ខោ ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ អបគព្ភោ សមណោ គោតមោតិ នោ ច ខោ យំ ត្វំ សន្ធាយ វទេសីតិ។
[២]គ្រានោះ វេរញ្ជព្រាហ្មណ៍ក៏ចូលសំដៅទៅត្រង់ទីដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់​ហើយ ក៏​ពោល​ពាក្យ​រាក់ទាក់ សំណេះ​សំណាល​ទៅ​រក​ព្រះដ៏មានព្រះភាគ លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រឭក​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ។ កាលដែល​វេរញ្ជព្រាហ្មណ៍​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ផ្តើម​ពាក្យ​នេះ​ក្រាប​ទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះ​គោតម​ដ៏ចម្រើន ខ្ញុំបានឮពាក្យថា ព្រះសមណគោតម មិន​សំពះ មិន​ក្រោក​ទទួល​ព្រាហ្មណ៍​​ទាំងឡាយ​ដែល​ចាស់​គ្រាំគ្រា ជា​ព្រឹទ្ធាចារ្យ មាន​អាយុ​ច្រើន រស់​នៅ​បាន​យូរឆ្នាំ​មក​ហើយ មាន​អាយុ​ក៏​ជ្រុល​ចូល​មក​​ក្នុង​បច្ឆឹមវ័យ​ហើយ ទោះបី​គ្រាន់​តែ​អញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំងនោះ​ឲ្យ​អង្គុយ​លើ​អាសនៈ (ព្រះអង្គ​ក៏​មិន​ធ្វើ) បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពាក្យ​ដែល​ខ្ញុំ​បាន​ឮ​មក​នោះ ជា​ប្រាកដ​ថា ព្រះសមណគោតមដ៏ចម្រើន មិន​​សំពះ មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំងឡាយ​​ដែល​ចាស់​គ្រាំគ្រា ជា​ព្រឹទ្ធាចារ្យ មាន​អាយុ​ច្រើន រស់នៅ​​យូរ​ឆ្នាំ​មក​ហើយ មាន​អាយុ​ក៏ជ្រុល​ចូល​មក​​ក្នុង​​បច្ឆឹមវ័យ​ហើយ ថា សូម្បី​ត្រឹម​តែ​អញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំងនោះឲ្យអង្គុយលើ​អាសនៈ (ព្រះអង្គ​ក៏​មិន​ធ្វើ) បពិត្រ​ព្រះគោតម​ដ៏​ចម្រើន កិច្ច​ មាន​មិន​សំពះ​ជា​ដើម​នោះ ជា​ទំនង​ពុំ​សមគួរ​ឡើយ ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ក្នុង​លោក (នេះ) ព្រមទាំង​ទេវ​លោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណៈនិងព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស តថាគតមិនឃើញអ្នកណាមួយ ល្មមឲ្យតថាគតសំពះ ឬក្រោក​ទទួល ឬ​អញ្ជើញ​ហៅ​រក​​ឲ្យ​អង្គុយ​លើ​អាសនៈ​នោះ​ឡើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បើ​តថាគត​សំពះ​អ្នកណា ឬក្រោកទទួលអ្នកណា ឬ​អញ្ជើញ​ហៅ​រក​អ្នក​ណា​ឲ្យ​អង្គុយ​លើ​អាសនៈ ក្បាល​របស់​អ្នក​នោះ នឹង​ដាច់​ធ្លាក់​ចេញ​ចាក​-ក ។ វេរញ្ជព្រាហ្មណ៍ ក៏​ពោល​ពាក្យ​​ច្រឡោះបោះ​ទៅ​រក​ព្រះសាស្តា​ថា ព្រះគោតម​ដ៏​ចម្រើន ជា​មនុស្ស​សោះ​កក្រោះ ឥត​រសជាតិ​ទេ​តើ ។ ព្រះដ៏មានព្រះភាគត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នកផង​គេ​ថា ព្រះសមណគោតម​ជា​មនុស្ស​សោះកក្រោះ ឥតរសជាតិ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​រស​ជាតិ គឺ រូប សម្លេង ក្លិន ឳជារស សម្ផស្ស ទាំង​ប៉ុន្មាន​នោះ តថាគត​បាន​លះ​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​​ឫសគល់​អស់​ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ឲ្យ​អស់រលីងដូចជា​ដើម​ត្នោត​ដែល​គេ​ក្របែល​គាស់​​រំលើង​ ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ ជា​ធម៌​លែង​មាន​បែប​ភាព​តទៅទៀត​ហើយ ជា​ធម៌​លែង​មាន​កំណើត​​តទៅ​​ខាង​មុខ​ទៀត​ហើយ ម្នាលព្រាហ្មណ៍ ដែល​អ្នកផងគេថា ព្រះសមណគោតម ជាមនុស្សសោះកក្រោះ ឥត​រសជាតិនោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតម​ដ៏​ចម្រើន គ្មាន​គ្រឿង​បរិភោគ​ទេ​តើ ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​ថា ម្នាលព្រាហ្មណ៍ ពិត​មែន មានហេតុជាទំនង គួរ​ឲ្យ​អ្នក​ផង​គេថា ព្រះសមណគោតម ជា​មនុស្ស​គ្មាន​គ្រឿង​​បរិភោគ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​គ្រឿង​បរិភោគ គឺ រូប សម្លេង ក្លិន រស សម្ផស្ស​ទាំង​ប៉ុន្មាន​នោះ តថាគត​បាន​លះ​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​ឫសគល់​អស់​ហើយ បាន​ធ្វើ​វត្ថុ​​សម្រាប់​កើត​ទៀត​ឲ្យ​អស់​រលីង ដូចជា​ដើម​ត្នោត​ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀតងហើយ ជាធម៌លែង​មាន​បែប​ភាព​តទៅ​ទៀត​ហើយ ជា​ធម៌​មិនមាន​កំណើត​តទៅ​ខាង​មុខ​ទៀត​ទេ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផង​គេ​ថា ព្រះសមណគោតម ជា​មនុស្ស​គ្មាន​គ្រឿង​បរិភោគ​នោះ គឺជា​សំដី​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតម​ដ៏​ចម្រើន ជា​អ្នក​ពោល​ពាក្យ​ឃាត់​កិច្ចការ ថា​មិនត្រូវ​ធ្វើ​ទេ​តើ ។ ព្រះសាស្តា​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិត​​មែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​​ពោលពាក្យ​ឃាត់​កិច្ចការ​ថា មិនត្រូវ​ធ្វើ ដែល​គេ​ថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ហាម​ឃាត់​ថា មិនត្រូវ​អ្នក​ណា​មួយ​ធ្វើ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត​ឡើយ តថាគត​តែង​និយាយ​ហាមឃាត់​ថា មិនត្រូវ​អ្នកណា​មួយ ធ្វើ​នូវ​ធម៌​ទាំងឡាយ​ជា​អកុសល​ដ៏​អាក្រក់​ច្រើន​ប្រការ​នោះ​ឡើយ ម្នាលព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា ព្រះ​សមណគោតម ជា​អ្នក​ពោល​ពាក្យ​ឃាត់​កិច្ចការ​ថា មិន​ត្រូវ​ធ្វើ​នោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍ពោល​ថា ព្រះគោតមដ៏ចម្រើន ជា​អ្នក​​ពោល​ពាក្យ​កាត់​ផ្តាច់ផ្តិល​ទេ​តើ ។ ព្រះសាស្តា​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិត​មែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​ពោល​ពាក្យ​កាត់​ផ្តាច់ផ្តិល ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​​ព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ឲ្យ​សត្វ​កាត់​ផ្តាច់​ផ្តិល​នូវ​រាគៈ ទោសៈ មោហៈ តថាគត​តែង​​និយាយ​ថា ឲ្យ​សត្វ​កាត់ផ្តាច់នូវធម៌ទាំងឡាយ ជាអកុសលដ៏អាក្រក់​ច្រើន​យ៉ាង​នោះ​ចេញ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផងគេ​ថា ព្រះសមណគោតម ជា​អ្នក​ពោលពាក្យ​ផ្តាច់​ផ្តិល​នោះ គឺ​ត្រូវ​ត្រង់​ហេតុនេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតម​ដ៏​ចម្រើន ជា​អ្នក​​ខ្ពើម​រអើម​ណាស់​ទេ​តើ ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នក​ផងគេថា ព្រះសមណគោតម ជា​អ្នក​ខ្ពើម​រអើម ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ តថាគត​ខ្ពើម​សេចក្តី​ប្រព្រឹត្តិ​អាក្រក់ ដោយ​កាយ វាចា ចិត្ត តថាគត​ខ្ពើម​សេចក្តី​ប្រកប​ចិត្ត​ផ្តេកផ្តិត​ទៅរកអកុសលធម៌​ ទាំងឡាយដ៏អាក្រក់​ច្រើន​ប្រការ (នោះ​ណាស់) ម្នាល​ព្រាហ្មណ៍​ ដែល​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​ខ្ពើម​រអើម​នោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតមដ៏ចម្រើន ជា​អ្នក​បំផ្លាញ​ទេ​តើ ។ ព្រះ​លោកនាថ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​​ព្រាហ្មណ៍ ពិត​មែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​បំផ្លាញ ដែល​គេថា​​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ ដែល​បំផ្លាញ​បង់​នូវ​រាគៈ ទោសៈ មោហៈ តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវប្រតិបត្តិ ដែល​រំលាង​បង់នូវ​អកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់​ច្រើនប្រការ ម្នាលព្រាហ្មណ៍ ដែល​អ្នក​ផង​គេថា ព្រះសមណគោតម ជា​អ្នក​បំផ្លាញ​នោះ គឺ​​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតម​ដ៏​ចម្រើន ជា​អ្នក​ដុត​កំដៅ​ទេ​តើ ។ ព្រះសព្វញ្ញូ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាលព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម​ជា​អ្នក​ដុត​កំដៅ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាលព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ការ​ប្រព្រឹត្តិ​អាក្រក់​ដោយ​កាយ វាចា ចិត្ត ជា​ទីតាំង​នៃ​សេចក្តី​ក្តៅ​ក្រហាយ ជា​អកុសលធម៌ដ៏​អាក្រក់ អកុសល​ធម៌​ទាំងឡាយ​ដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ) បើ​អ្នកណាបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង​ដូច​ដើមត្នោត​ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​​តទៅ​ទៀត​ហើយ ឲ្យជាធម៌លែងមាន​កំណើត​តទៅ​ខាង​មុខ​ទៀត​ហើយ តថាគត​ហៅ​អ្នក​នោះ​ថា អ្នក​ដុត​​កំដៅ ម្នាល​ព្រាហ្មណ៍ អកុសលធម៌​ទាំងឡាយ​ដ៏​អាក្រក់​ជា​ទីតាំង​នៃ​សេចក្តី​ក្តៅក្រហាយ (នោះ)​ តថាគត​​ឯង​​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់​ផ្តិល​ឫសគល់​អស់​ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង ដូចជា​ដើម​ត្នោត ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​តទៅ​ខាង​មុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​ដុត​កំដៅ​នោះ​គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​​និយាយ​សំដៅ​នោះ​ទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាមនុស្សឥតកំណើតទេតើ ។ ព្រះដ៏​មាន​ជោគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែនហើយ មានហេតុជាទំនង គួរឲ្យអ្នក​ផង​គេ​ថា ព្រះសមណ​គោតម ជា​មនុស្ស​ឥត​កំណើត ដែល​គេថា​នោះត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​កិរិយា​ដេក​ក្នុង​គភ៌​តទៅ​​ទៀត ដំណើរ​កើត​ក្នុង​ភព​តទៅ​មុខ​ទៀត បើ​អ្នកណា​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់​ផ្តិល​ឫសគល់​អស់​​ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង ដូចជា​ដើម​ត្នោត ដែល​គេ​ក្របែល​គាស់​រំលីង ឲ្យលែងដុះ​តទៅទៀតហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែប​ភាព​តទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​តទៅ​ខាង​​មុខ​ទៀត​ហើយ តថាគត​ហៅ​អ្នកនោះ​ថា អ្នក​ឥត​កំណើត ម្នាល​ព្រាហ្មណ៍ កិរិយា​ដេក​ក្នុង​គភ៌​តទៅ​ទៀត ដំណើរ​កើត​ក្នុង​ភព​តទៅ​មុខ​ទៀត (នោះ) តថាគត​ឯង​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​ឫសគល់​​អស់​ហើយ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង ដូច​ជា​ដើម​ត្នោត ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​​លែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​តទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​តទៅ​​ខាងមុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​មនុស្ស​ឥត​កំណើត​នោះ គឺ​​ត្រូវត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ ។
[៣] សេយ្យថាបិ ព្រាហ្មណ កុក្កុដិយា អណ្ឌានិ អដ្ឋ វា ទស វា ទ្វាទស វា តានស្សុ កុក្កុដិយា សម្មា អធិសយិតានិ សម្មា បរិសេទិតានិ សម្មា បរិភាវិតានិ យោ នុ ខោ តេសំ កុក្កុដច្ឆាបកានំ បឋមតរំ បាទនខសិខាយ វា មុខតុណ្ឌកេន វា អណ្ឌកោសំ បទាលេត្វា សោត្ថិនា អភិនិព្វិជ្ជេយ្យ កិន្តិ ស្វាស្ស វចនីយោ ជេដ្ឋោ វា កនិដ្ឋោ វាតិ។ ជេដ្ឋោតិស្ស ភោ គោតម វចនីយោ សោ ហិ នេសំ ជេដ្ឋោ ហោតីតិ។ ឯវមេវ ខោ អហំ ព្រាហ្មណ អវិជ្ជាគតាយ បជាយ អណ្ឌភូតាយ បរិយោនទ្ធាយ អវិជ្ជណ្ឌកោសំ បទាលេត្វា ឯកោ វ លោកេ អនុត្តរំ សម្មាសម្ពោធឹ អភិសម្ពុទ្ធោ សោហំ ព្រាហ្មណ ជេដ្ឋោ សេដ្ឋោ លោកស្ស អារទ្ធំ ខោ បន មេ ព្រាហ្មណ វីរិយំ អហោសិ អសល្លីនំ ឧបដ្ឋិតា សតិ អប្បមុដ្ឋា [អសម្មុដ្ឋ] បស្សទ្ធោ កាយោ អសារទ្ធោ សមាហិតំ ចិត្តំ ឯកគ្គំ សោ ខោ អហំ ព្រាហ្មណ វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ សវិតក្កំ សវិចារំ វិវេកជំ បីតិសុខំ បឋមំ ឈានំ ឧបសម្បជ្ជ វិហាសឹ។ វិតក្កវិចារានំ វូបសមា អជ្ឈត្តំ សម្បសាទនំ ចេតសោ ឯកោទិភាវំ អវិតក្កំ អវិចារំ សមាធិជំ បីតិសុខំ ទុតិយំ ឈានំ ឧបសម្បជ្ជ វិហាសឹ។ បីតិយា ច វិរាគា ឧបេក្ខកោ ច វិហាសឹ សតោ ច សម្បជានោ សុខញ្ច កាយេន បដិសំវេទេសឹ យន្តំ អរិយា អាចិក្ខន្តិ ឧបេក្ខកោ សតិមា សុខវិហារី’តិ តតិយំ ឈានំ ឧបសម្បជ្ជ វិហាសឹ។ សុខស្ស ច បហានា ទុក្ខស្ស ច បហានា បុព្វេវ សោមនស្សទោមនស្សានំ អត្ថង្គមា អទុក្ខមសុខំ ឧបេក្ខាសតិបារិសុទ្ធឹ ចតុត្ថំ ឈានំ ឧបសម្បជ្ជ វិហាសឹ។ ‘សោ ឯវំ សមាហិតេ ចិត្តេ បរិសុទ្ធេ បរិយោទាតេ អនង្គណេ វិគតូបក្កិលេសេ មុទុភូតេ កម្មនិយេ ឋិតេ អានេញ្ជប្បត្តេ [អានញ្ជប្បត្តេ] បុព្វេនិវាសានុស្សតិញ្ញាណាយ ចិត្តំ អភិនិន្នាមេសឹ។ សោ អនេកវិហិតំ បុព្វេនិវាសំ អនុស្សរាមិ។ សេយ្យថីទំ។ ឯកំបិ ជាតឹ ទ្វេបិ ជាតិយោ តិស្សោបិ ជាតិយោ ចតស្សោបិ ជាតិយោ បញ្ចបិ ជាតិយោ ទសបិ ជាតិយោ វីសំបិ ជាតិយោ តឹសំបិ ជាតិយោ ចត្តាឡីសំបិ ជាតិយោ បញ្ញាសំបិ ជាតិយោ ជាតិសតំបិ ជាតិសហស្សំបិ ជាតិសតសហស្សំបិ អនេកេបិ សំវដ្ដកប្បេ អនេកេបិ វិវដ្ដកប្បេ អនេកេបិ សំវដ្ដវិវដ្ដកប្បេ អមុត្រាសឹ ឯវំនាមោ ឯវំគោត្តោ ឯវំវណ្ណោ ឯវមាហារោ ឯវំសុខទុក្ខប្បដិសំវេទី ឯវមាយុបរិយន្តោ សោ តតោ ចុតោ អមុត្រ ឧទបាទឹ តត្រាបាសឹ ឯវំនាមោ ឯវំគោត្តោ ឯវំវណ្ណោ ឯវមាហារោ ឯវំសុខទុក្ខប្បដិសំវេទី ឯវមាយុបរិយន្តោ សោ តតោ ចុតោ ឥធូបបន្នោតិ។ ឥតិ សាការំ សឧទ្ទេសំ អនេកវិហិតំ បុព្វេនិវាសំ អនុស្សរាមិ។ អយំ ខោ មេ ព្រាហ្មណ រត្តិយា បឋមេ យាមេ បឋមា វិជ្ជា អធិគតា អវិជ្ជា វិហតា វិជ្ជា ឧប្បន្នា តមោ វិហតោ អាលោកោ ឧប្បន្នោ យថាតំ អប្បមត្តស្ស អាតាបិនោ បហិតត្តស្ស វិហរតោ។ អយំ ខោ មេ ព្រាហ្មណ បឋមា អភិនិព្វិទា អហោសិ កុក្កុដច្ឆាបកស្សេវ អណ្ឌកោសម្ហា។ សោ ឯវំ សមាហិតេ ចិត្តេ បរិសុទ្ធេ បរិយោទាតេ អនង្គណេ វិគតូបក្កិលេសេ មុទុភូតេ កម្មនិយេ ឋិតេ អានេញ្ជប្បត្តេ សត្តានំ ចុតូបបាតញ្ញាណាយ ចិត្តំ អភិនិន្នាមេសឹ។ សោ ទិព្វេន ចក្ខុនា វិសុទ្ធេន អតិក្កន្តមានុសកេន សត្តេ បស្សាមិ ចវមានេ ឧបបជ្ជមានេ ហីនេ បណីតេ សុវណ្ណេ ទុព្វណ្ណេ សុគតេ ទុគ្គតេ យថាកម្មូបគេ សត្តេ បជានាមិ ឥមេ វត ភោន្តោ សត្តា កាយទុច្ចរិតេន សមន្នាគតា វចីទុច្ចរិតេន សមន្នាគតា មនោទុច្ចរិតេន សមន្នាគតា អរិយានំ ឧបវាទកា មិច្ឆាទិដ្ឋិកា មិច្ឆាទិដ្ឋិកម្មសមាទានា តេ កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបន្នា ឥមេ វា បន ភោន្តោ សត្តា កាយសុចរិតេន សមន្នាគតា វចីសុចរិតេន សមន្នាគតា មនោសុចរិតេន សមន្នាគតា អរិយានំ អនុបវាទកា សម្មាទិដ្ឋិកា សម្មាទិដ្ឋិកម្មសមាទានា តេ កាយស្ស ភេទា បរំ មរណា សុគតឹ សគ្គំ លោកំ [សគ្គលោកន្តិបិ បាឋោ] ឧបបន្នា’តិ។ ឥតិ ទិព្វេន ចក្ខុនា វិសុទ្ធេន អតិក្កន្តមានុសកេន សត្តេ បស្សាមិ ចវមានេ ឧបបជ្ជមានេ ហីនេ បណីតេ សុវណ្ណេ ទុព្វណ្ណេ សុគតេ ទុគ្គតេ យថាកម្មូបគេ សត្តេ បជានាមិ។ អយំ ខោ មេ ព្រាហ្មណ រត្តិយា មជ្ឈិមេ យាមេ ទុតិយា វិជ្ជា អធិគតា អវិជ្ជា វិហតា វិជ្ជា ឧប្បន្នា តមោ វិហតោ អាលោកោ ឧប្បន្នោ យថាតំ អប្បមត្តស្ស អាតាបិនោ បហិតត្តស្ស វិហរតោ។ អយំ ខោ មេ ព្រាហ្មណ ទុតិយា អភិនិព្វិទា អហោសិ កុក្កុដច្ឆាបកស្សេវ អណ្ឌកោសម្ហា។ សោ ឯវំ សមាហិតេ ចិត្តេ បរិសុទ្ធេ បរិយោទាតេ អនង្គណេ វិគតូបក្កិលេសេ មុទុភូតេ កម្មនិយេ ឋិតេ អានេញ្ជប្បត្តេ អាសវានំ ខយញ្ញាណាយ ចិត្តំ អភិនិន្នាមេសឹ សោ ឥទំ ទុក្ខន្តិ យថាភូតំ អព្ភញ្ញាសឹ អយំ ទុក្ខសមុទយោតិ យថាភូតំ អព្ភញ្ញាសឹ អយំ ទុក្ខនិរោធោតិ យថាភូតំ អព្ភញ្ញាសឹ អយំ ទុក្ខនិរោធគាមិនី បដិបទាតិ យថាភូតំ អព្ភញ្ញាសឹ ឥមេ អាសវាតិ យថាភូតំ អព្ភញ្ញាសឹ អយំ អាសវសមុទយោតិ យថាភូតំ អព្ភញ្ញាសឹ អយំ អាសវនិរោធោតិ យថាភូតំ អព្ភញ្ញាសឹ អយំ អាសវនិរោធគាមិនី បដិបទាតិ យថាភូតំ អព្ភញ្ញាសឹ តស្ស មេ ឯវំ ជានតោ ឯវំ បស្សតោ កាមាសវាបិ ចិត្តំ វិមុច្ចិត្ថ ភវាសវាបិ ចិត្តំ វិមុច្ចិត្ថ [យេភុយ្យេន ឥតោ បរំ ទិដ្ឋាសវាបីតិ អត្ថិ។] អវិជ្ជាសវាបិ ចិត្តំ វិមុច្ចិត្ថ វិមុត្តស្មឹ វិមុត្តមីតិ [វិមុត្តម្ហីតិបិ បាឋោ] ញាណំ អហោសិ ខីណា ជាតិ វុសិតំ ព្រហ្មចរិយំ កតំ ករណីយំ នាបរំ ឥត្ថត្តាយាតិ អព្ភញ្ញាសឹ។ អយំ ខោ មេ ព្រាហ្មណ រត្តិយា បច្ឆិមេ យាមេ តតិយា វិជ្ជា អធិគតា អវិជ្ជា វិហតា វិជ្ជា ឧប្បន្នា តមោ វិហតោ អាលោកោ ឧប្បន្នោ យថាតំ អប្បមត្តស្ស អាតាបិនោ បហិតត្តស្ស វិហរតោ។ អយំ ខោ មេ ព្រាហ្មណ តតិយា អភិនិព្វិទា អហោសិ កុក្កុដច្ឆាបកស្សេវ អណ្ឌកោសម្ហាតិ។
[៣]ម្នាលព្រាហ្មណ៍ ប្រៀបដូចជាពងមាន់ទាំងឡាយ៨ក្តី ១០ក្តី ១២ក្តី ពងមាន់ទាំងនោះ គឺមេមាន់​ក្រាប​ដោយ​ប្រពៃ​ហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ ឲ្យចាប់ក្លិនវា​ជាមេដោយ​ប្រពៃ​ហើយ (លុះ​ដល់​​វេលា​​ញាស់) ក៏​បណ្តា​កូនមាន់​ទាំង​នោះ កូន​មាន់​ណា ទំលាយ​សម្បក​ពង ដោយ​ចុង​ក្រចក​ជើង ឬ​ដោយ​​ចុង​ចំពុះ ហើយ​ញាស់​ចេញ​មក​ដោយ​ស្រួល​មុន​គេ​បំផុត បើ​ដូច្នេះ តើ​អ្នក​​ផង​​គួរ​ហៅ​កូនមាន់​នោះ​ថា កូន​​ច្បង ឬ​កូន​ពៅ​ហ៏ ។ ព្រាហ្មណ៍​ក្រាប​ទូល​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន (កូនមាន់​នោះ) គេ​គួរ​ហៅ​ថា កូន​​ច្បង ព្រោះ​វា​ជា​បង​គេ​បំផុត ។ ព្រះសាស្តា​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ កាល​បើ​ពពួក​សត្វ ដូចជា​ពង​មាន់ កើត​ហើយ មានអវិជ្ជាគឺសេចក្តីល្ងង់ ដូច​ជា​សម្បកពង​កំពុង​រួបរឹត​ក្នុង​លោក មានតែតថាគតម្នាក់​ឯង ដែល​​ទំលាយ​សម្បក​ពង គឺ​សេចក្តី​ល្ងង់ ហើយ​ត្រាស់ដឹង​ខ្លួន​ឯង​ដោយ​ប្រពៃ​នូវ​សម្មាសម្ពោធិញ្ញាណ ដែល​មិន​​មាន​គុណជាត​ឯ​ទៀត ប្រសើរ​ជាង​ឡើយ ម្នាល​ព្រាហ្មណ៍ តថាគត​ឯង​ជា​ចម្បង ជា​បុគ្គល​ប្រសើរ​បំផុត​ជាង​​សត្វលោក ម្នាល​ព្រាហ្មណ៍ ព្យា​យាម តថាគត​បាន​តាំង​ផ្តើម​ហើយ មិន​បន្ធូរ​បន្ថយ​ទេ ទាំង​ស្មារតី តថាគត​ក៏​​ប្រុង​មិន​ឲ្យ​មាន​ភ្លាត់ កាយ​សោត ក៏​ស្ងប់​រំងាប់​មិន​ក្រវល់​ក្រវាយ ចិត្ត​ក៏​នឹង​ល្អ ជា​ចិត្ត​មាន​អារម្មណ៍​តែ​មួយ ម្នាល​ព្រាហ្មណ៍ តថាគត​ឯង លុះ​ដល់​ប្រាកដ ជា​ស្ងាត់​ចាកកាម​ទាំង​ឡាយ ប្រាកដ​ជា​ស្ងាត់​ចាក​ធម៌​ទាំង​​ឡាយ ជា​អកុសល​ហើយ ក៏​ចូល​ដល់​បឋមជ្ឈាន ដែល​ប្រកប​ដោយ​វិតក្កៈ វិចារៈ មាន​បីតិ និង​សុខ ដែល​កើត​​អំពី​សេចក្តី​ស្ងប់ស្ងាត់​ជា​អារម្មណ៍​នៅ​ហើយ។ លុះ​តថាគត ចូល​ទៅ​ជិត​រំងាប់​វិតក្កៈ វិចារៈ រួច​ហើយ ក៏​​បាន​ចូល​ដល់​ទុតិយជ្ឈាន ជាទី​ផូរផង់​ប្រព្រឹត្តទៅខាងក្នុង មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ វិចារៈ មាន​តែបីតិនិងសុខ កើតពី​សមាធិ​នៅ​ហើយ ។ លុះ​លះបង់​បីតិ​ចេញ​ហើយ តថាគត​ជា​បុគ្គល​ព្រងើយ មាន​​សតិ មាន​សេចក្តី​ដឹងច្បាស់​នៅ​ហើយ តថាគត​សោយ​សុខ​ដោយ​កាយ​ផង អរិយ​បុគ្គល​ទាំងឡាយ តែង​​សំដែង​​នូវ​បុគ្គល ដែល​បាន​តតិយជ្ឈាន​ណា ថា​ជា​បុគ្គល​មាន​ចិត្ត​ព្រងើយ ជា​អ្នក​មាន​ស្មារតី មាន​ប្រក្រតី​​នៅ​ជា​សុខ តថាគត​ក៏​បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ហើយ​នៅ។ ព្រោះ​លះបង់​នូវ​សេចក្តី​សុខ​ផង ព្រោះ​លះ​បង់​នូវ​​សេចក្តី​ទុក្ខ​ផង ព្រោះ​រំលត់​នូវ​សោមនស្ស និង​ទោមនស្ស អំពី​មុន​ផង តថាគត​បាន​ចូល​ដល់​​ចតុត្ថជ្ឈាន​ឥត​​ទុក្ខ ឥត​សុខ មាន​សតិ​ដ៏​ស្អាត​ព្រោះ​ឧបេក្ខា​ហើយ​នៅ។ កាល​ដែល​ចិត្ត​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ផូរផង់ មិនមាន​​កិលេស ប្រាសចាកសេចក្តីសៅហ្មង ជា​ចិត្ត​ទន់ សមគួរ​ដល់​កម្ម ជា​ចិត្ត​នឹង​ធឹង មិន​ញាប់ញ័រ យ៉ាង​នេះ​​ហើយ តថាគត​ឯង ក៏​បាន​បង្អោន​ចិត្ត​ចូល​ទៅ ក្នុង​បុព្វេនិវាសានុស្សតិញ្ញាណ (ញាណ​ជា​គ្រឿង​រឭកជាតិ​​មុន​បាន) ។ តថាគត​ឯង ក៏​រឭកជាតិ​ដែល​បាន​អាស្រ័យ​នៅ​មក​អំពី​មុន ជា​អនេក​ជាតិ។ រឭក​ជាតិ​បាន​​ដូចម្តេច ។ រឭកបាន​១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ​ក៏បាន រឭក​បាន​ច្រើន​សំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើន​សំវដ្តវិវដ្ដកប្ប​ក៏​បាន ដូច្នេះ​ថា តថាគត​បាន​កើត​ក្នុង​ភព​ឯ​ណោះ មាន​ឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មាន​​អាហារ​​​យ៉ាង​នេះ ទទួល​សុខ​ទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ តថាគត​ច្យុតចាកអត្តភាពនោះ ហើយបានទៅកើតក្នុងភពឯណោះ ដែលទៅកើត​ក្នុង​ភព​នោះ តថាគត​ក៏​មាន​ឈ្មោះ​យ៉ាង​នេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ តថាគត​ឯង​ច្យុត​ចាក​អត្តភាព​នោះ​ហើយ មក​កើត​ក្នុង​ភព​នេះ ។ តថាគត​រឭក​តាម​នូវ​ជាតិ ដែល​​អាស្រ័យ​នៅ​ពី​មុន បាន​ច្រើន​ជាតិ ព្រមទាំងអាការៈ ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ ។ ម្នាលព្រាហ្មណ៍ បឋមវិជ្ជា​​នេះ​ហើយ ដែល​តថាគត​បាន​ត្រាស់ដឹង​ក្នុង​យាម​ជា​ដំបូង​នៃ​រាត្រី លុះ​ដល់​សេចក្តី​ល្ងង់ខ្ចាត់​បាត់​ទៅ សេចក្តី​​ចេះដឹង​ប្រាកដ ក៏​កើត​ឡើង​ ងងឹត​​ខ្ចាត់​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​តថាគត ដែល​កំពុង​អង្គុយ​ប្រុង​ស្មារតី មិន​ប្រហែស​ធ្វេស​ខំ​ប្រឹង​ដុត​បំផ្លាញ​កិលេស មាន​ចិត្ត​មូល​ស្លុង​ឥត​មាន​នឹកនា​ដល់​កាយ និង​ជីវិត​ឡើយ ដូច​ជាបណ្ឌិត​ទាំង​ឡាយ ដែល​បាន​នូវ​បឋម​វិជ្ជា​នុ៎ះ​ដូច្នោះ​ដែរ ។ ម្នាល​ព្រាហ្មណ៍ នេះ​ឯង​ជា​បឋមវិជ្ជា​ដែល​តថាគត​បាន​ត្រាស់ដឹង​ហើយ ដូចជាកូនមាន់ញាស់ចេញចាកសម្បកពង ។ កាលដែលចិត្តខ្ជាប់ខ្ជួនបរិសុទ្ធ​​ផូរផង់ មិន​មាន​កិលេស ប្រាសចាក​សេចក្តី​សៅហ្មង​ជា​ចិត្ត​ទន់សមគួរ​ដល់​កម្ម ជា​ចិត្ត​នឹងធឹងមិនញាប់ញ័រ​​យ៉ាង​នេះ​ហើយ តថាគត​ទើប​បង្អោន​ចិត្ត​ចូល​ទៅ​ក្នុង​ញាណ ដែល​នាំ​ឲ្យ​បាន​ត្រាស់ដឹង​នូវ​ចុតិ និង​បដិសន្ធិ​​នៃ​សត្វ​ទាំងឡាយ គឺចុតូបបាតញ្ញាណ ។ តថាគត​ពិចារណា​មើល​នូវ​សត្វ​ទាំងឡាយ ដែល​ច្យុត និង​ចាប់​​បដិសន្ធិ​ទាប​ថោក​ និងឧត្តម មាន​សណ្ឋាន​ល្អ និង​អាក្រក់ ទៅ​កាន់​សុគតិ និង​ទុគ្គតិ​ដោយ​ចក្ខុ​ដូច​ជា​ទិព្វ​​ដ៏​​បរិសុទ្ធ ក្រៃលែង​ជាង​ចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏​ឃើញ​ច្បាស់​នូវ​សត្វ​ទាំងឡាយ ដែល​អន្ទោល​ទៅ​តាម​កម្ម​​ថា អើហ្ន៎ សត្វ​ទាំង​អម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត ជា​មិច្ឆាទិដ្ឋិ ប្រកាន់​មាំ​នូវ​​កម្ម ជា​មិច្ឆាទិដ្ឋិ និយាយ​តិះដៀល​អរិយបុគ្គល​ទាំងឡាយ សត្វ​ទាំង​នោះ លុះ​ដល់​រំលាង​ខន្ធ បន្ទាប់​អំពី​​មរណៈ ក៏​ទៅ​កើត​ឯ​អបាយ [កំណើត​សត្វតិរច្ឆាន] ទុគ្គតិ [ប្រេត​វិស័យ] វិនិបាត [អសុរកាយដែលមានមហិទ្ធិឫទ្ធិ​ដូច​រាហូអសុរិន្ទ​ជាដើម] នរក [លោក​ដែល​គ្មាន​​សេចក្តី​ចំរើន​មាន​ប្រការ​ច្រើន មានអវចីនរកជាដើម] មួយ​សោត អើ​ហ្ន៎ សត្វ​ទាំង​អម្បាល​នេះ ប្រកប​​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​សម្មា​ទិដ្ឋិ​ ប្រកាន់មាំ​នូវ​កម្ម ជា​សម្មា​ទិដ្ឋិ មិន​តិះដៀល​អរិយបុគ្គល​ទាំងឡាយ សត្វទាំង​អម្បាល​នោះ លុះដល់​​រំលាង​ខន្ធ បន្ទាប់​អំពី​មរណៈ ក៏​ទៅ​កើត​ក្នុង​លោក គឺ​សុគតិ [សង្គ្រោះយក​គតិ​របស់​មនុស្ស​ចូល​ផង] និង​ស្ថាន​សួគ៌ [ចំពោះ​យក​គតិ​នៃ​ទេវតា​តែ​ម្យ៉ាង]។ តថាគត​ពិចារណា​មើល​​នូវសត្វទាំងឡាយ ដែលច្យុត នឹងចាប់​បដិសន្ធិ ទាប​ថោក និងឧត្តម មាន​សណ្ឋានល្អ និងអាក្រក់ ទៅកាន់​​សុគតិ និង​ទុគ្គតិ ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ ក្រៃលែង​ជាង​ចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏​ឃើញ​ច្បាស់​នូវ​សត្វ​​ទាំងឡាយ ដែល​អន្ទោល​ទៅ​តាម​កម្ម ដោយ​ប្រការ​ដូច្នេះ ។ ម្នាល​ព្រាហ្មណ៍ វិជ្ជាទី២នេះ​ឯង​ហើយ ដែល​តថាគតបានត្រាស់ដឹងក្នុងយាមជា​កណ្តាល​នៃ​រាត្រី លុះ​ដល់​សេចក្តី​ល្ងង់ខ្លៅ​បាត់​ទៅ សេចក្តី​ចេះដឹង​ប្រាកដ​ក៏​កើត​ឡើង ងងឹតខ្ចាត់​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​តថាគត​ដែល​កំពុង​ប្រុង​ស្មារតី មិន​ប្រហែស​ធ្វេស ខំ​ប្រឹង​ដុត​បំផ្លាញ​កិលេស មាន​ចិត្ត​មូល​ស្លុង​ឥត​មាន​នឹក​នា​ដល់​កាយ និង​ជីវិត​ឡើយ ដូចជាបណ្ឌិតទាំងឡាយ​​ដែល​បាន​នូវ​វិជ្ជា​ទី២ នុ៎ះ​ដូច្នោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ នេះ​ឯង​ជា​វិជ្ជាទី២ ដែល​តថាគត​បាន​ត្រាស់​ដឹង​​ហើយ ដូចជា​កូនមាន់​ដែល​ញាស់​ចេញចាក​សម្បក​ពង។ កាល​ដែល​ចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ​ផូរផង់ មិន​មាន​​កិលេស ប្រាសចាក​សេចក្តី​សៅហ្មង ជា​ចិត្តទន់ សមគួរ​ដល់​កម្ម ជាចិត្ត​នឹង​ធឹងមិនញាប់ញ័រ យ៉ាងនេះ​ហើយ តថាគត​ទើប​បង្អោន​ចិត្ត​ចំពោះ​ទៅ​ក្នុង​ញាណ​ជា​ហេតុ​ឲ្យ​បាន​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ គឺ​អាសវ​ក្ខយញ្ញាណ តថាគត​ក៏​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ប្រាកដ​តាម​ពិត​ថា នេះជា​ហេតុ​នាំឲ្យ​កើត​ទុក្ខ ដឹងប្រាកដ​តាមពិតថា នេះ​ជា​សេចក្តី​រលត់​ទុក្ខ ដឹងប្រាកដ​តាម​ពិត​ថា នេះ​ជា​បដិបទា​ឲ្យ​បាន​ដល់​នូវ​​សេចក្តី​​រលត់​ទុក្ខ ដឹង​ប្រាកដ​តាម​ពិតថា ធម៌​ប៉ុណ្ណេះ​ជា​អាសវៈ ដឹងប្រាកដ​តាម​ពិតថាធម៌នេះជាហេតុនាំឲ្យ​កើត​អាសវៈ ដឹងប្រាកដតាមពិតថា នេះ​ជា​សេចក្តី​រលត់​នៃ​អាសវៈ ដឹង​ប្រាកដ​តាម​ពិតថា នេះជា​បដិបទា​ឲ្យ​បាន​​ដល់​នូវ​សេចក្តី​រលត់​នៃ​អាសវៈ កាល​ដែល​តថាគត​ដឹង​យ៉ាង​នេះ តថាគត​ឃើញ​យ៉ាងនេះ ចិត្តតថាគតក៏​ផុត​ចាកគ្រឿងត្រាំគឺកាមផង គឺភពផង គឺអវិជ្ជាផង កាល​បើ​ចិត្ត​តថាគត​បាន​រួច​ផុត​ស្រឡះ​ហើយ ប្រាជ្ញាក៏កើត​ប្រាកដដល់តថាគតថា ចិត្តរួច​ផុត​ស្រឡះ​ចាក​អាសវៈ​ហើយ ទាំង​តថាគត​ក៏​ដឹង​ច្បាស់​ថា កំណើត​របស់​អញ​​អស់​ហើយ ព្រហ្មចរិយធម៌​អញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អញ​ក៏​បាន​ធ្វើ​ស្រេច​ហើយ កិច្ច​​ដទៃ ដើម្បី​សោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ ។ ម្នាល​ព្រាហ្មណ៍ វិជ្ជាទី៣ នេះ​ហើយ ដែល​តថាគត​បាន​​ត្រាស់​ដឹង​​ក្នុង​យាម​ជា​បំផុត​នៃ​រាត្រី លុះ​ដល់​សេចក្តី​ល្ងង់ខ្លៅ​ខ្ចាត់បាត់​ទៅ សេចក្តីចេះដឹង​ប្រាកដ​ក៏​កើត​ឡើង ​ងងឹត​ខ្ចាត់បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​តថាគត​ដែល​កំពុង​អង្គុយ​ប្រុង​ស្មារតី មិន​ប្រហែស​ធ្វេស ខំ​ប្រឹង​ដុត​​បំផ្លាញ​កិលេស មាន​ចិត្ត​មូល​ស្លុង​ឥត​មាន​នឹកនា​ដល់​កាយ និង​ជីវិត​ឡើយ ដូច​ជា​បណ្ឌិត​ទាំងឡាយ ដែល​​បាន​នូវ​វិជ្ជា​ទី៣ នុ៎ះ​ដូច្នោះ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ការ​ត្រាស់ដឹង​របស់​តថាគត ជា​គំរប់៣​នេះ ដូចគ្នា​នឹង​ការ​​ញាស់​ចេញ​របស់​កូនមាន់​អំពី​សម្បកពង ។
[] ឯវំ វុត្តេ វេរញ្ជោ ព្រាហ្មណោ ភគវន្តំ ឯតទវោច ជេដ្ឋោ ភវំ គោតមោ សេដ្ឋោ ភវំ គោតមោ អភិក្កន្តំ ភោ គោតម អភិក្កន្តំ ភោ គោតម សេយ្យថាបិ ភោ គោតម និក្កុជ្ជិតំ វា ឧក្កុជ្ជេយ្យ បដិច្ឆន្នំ វា វិវរេយ្យ មូឡ្ហស្ស វា មគ្គំ អាចិក្ខេយ្យ អន្ធការេ វា តេលប្បជ្ជោតំ ធារេយ្យ ចក្ខុមន្តោ រូបានិ ទក្ខន្តីតិ ឯវមេវំ [សព្វត្ថ ឯវមេវាតិ បាឋោ ទិស្សតិ] ភោតា គោតមេន អនេកបរិយាយេន ធម្មោ បកាសិតោ ឯសាហំ ភវន្តំ គោតមំ សរណំ គច្ឆាមិ ធម្មញ្ច ភិក្ខុសង្ឃញ្ច ឧបាសកំ មំ ភវំ គោតមោ ធារេតុ អជ្ជតគ្គេ បាណុបេតំ សរណំ គតំ អធិវាសេតុ ច មេ ភវំ គោតមោ វេរញ្ជាយំ វស្សាវាសំ សទ្ធឹ ភិក្ខុសង្ឃេនាតិ។ អធិវាសេសិ ភគវា តុណ្ហីភាវេន។ អថ ខោ វេរញ្ជោ ព្រាហ្មណោ ភគវតោ អធិវាសនំ វិទិត្វា ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កាមិ។
[៤]កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វេរញ្ជព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះ​ដ៏មានព្រះភាគ​វិញ​ថា ព្រះគោតមដ៏ចម្រើន ព្រះអង្គជាចម្បងជាងមនុស្ស ប្រសើរបំផុតជាងមនុស្ស បពិត្រ​ព្រះគោតមដ៏ចម្រើន ភាសិត​របស់​ព្រះអង្គ​ច្បាស់​ណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភាសិត​របស់​ព្រះអង្គ​​ច្បាស់​ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌​ដែល​ព្រះអង្គ​សម្តែង​ហើយ ដោយ​អនេក​បរិយាយ​យ៉ាងនេះ (ភ្លឺ​ច្បាស់ណាស់) គួរនា​ដូចជា​មនុស្ស​ចាប់​របស់​ដែល​គេផ្កាប់​ចុះ​ឲ្យ​ផ្ងារឡើង ពុំ​នោះ ដូចជា​មនុស្ស​បើក​​បង្ហាញ​របស់​ដែលគេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិស ឬក៏ដូចជា​មនុស្សកាន់​ប្រទីប​ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែករមែងមើលឃើញនូវរូបទាំងឡាយ ខ្ញុំព្រះអង្គ​នោះ​សូម​ដល់​នូវ​ព្រះគោតមដ៏ចម្រើន​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផង ជា​ទីពឹង​ទីរឭក ចាប់ដើម​ តាំង​ពី​ថ្ងៃនេះ​ទៅ​សូម​ព្រះគោតម​ដ៏​ចម្រើន​ជ្រាប​នូវខ្ញុំព្រះអង្គថាជាឧបាសក ដល់សរណគមន៍ស្មើដោយ​ជីវិត មិនតែប៉ុណ្ណោះទេ សូម​ព្រះគោតម​ដ៏​ចម្រើន ទទួល​និមន្ត​គង់​ចាំ​វស្សា​ជិត​ស្រុកវេរញ្ជា​មួយ​អន្លើ​ដោយ​​ភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ​ក៏​ព្រម​ទទួល​និមន្ត​ដោយ​តុណ្ហីភាព [ទទួល​និមន្ត​ដោយ​ស្ងៀម] ។ លំដាប់​នោះ វេរញ្ជព្រាហ្មណ៍​ដឹងច្បាស់​ថា ព្រះអង្គ​ទទួល​និមន្ត​ហើយ ក៏​ក្រោក​ចាក​អាសនៈថ្វាយ​បង្គំលា​ព្រះដ៏មាន​ព្រះភាគ ហើយ​ធ្វើ​​ប្រទក្សិណ​ដើរ​ចេញ​ទៅ ។
[] តេន ខោ បន សមយេន វេរញ្ជា ទុព្ភិក្ខា ហោតិ ទ្វីហិតិកា សេតដ្ឋិកា សលាកាវុត្តា ន សុករា ឧញ្ឆេន បគ្គហេន យាបេតុំ។ តេន ខោ បន សមយេន ឧត្តរាបថកា អស្សវាណិជា បញ្ចមត្តេហិ អស្សសតេហិ វេរញ្ជាយំ វស្សាវាសំ ឧបគតា ហោន្តិ។ តេហិ អស្សមណ្ឌលិកាសុ ភិក្ខូនំ បត្ថបត្ថបូលកំ [សព្វត្ថ បត្ថបត្ថមូលកន្តិ បាឋោ ទិស្សតិ។] បញ្ញត្តំ ហោតិ។ ភិក្ខូ បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ វេរញ្ជាយំ [វេរញ្ជំ] បិណ្ឌាយ បវិសិត្វា បិណ្ឌំ អលភមានា អស្សមណ្ឌលិកាសុ បិណ្ឌាយ ចរិត្វា បត្ថបត្ថបូលកំ អារាមំ ហរិត្វា ឧទុក្ខលេ កោដ្ដេត្វា កោដ្ដេត្វា បរិភុញ្ជន្តិ។ អាយស្មា បនានន្ទោ បត្ថបូលកំ សិលាយំ បឹសិត្វា [ បិសិត្វា ] ភគវតោ ឧបនាមេតិ។ តំ ភគវា បរិភុញ្ជតិ។ អស្សោសិ ខោ ភគវា ឧទុក្ខលសទ្ទំ។ ជានន្តាបិ តថាគតា បុច្ឆន្តិ ជានន្តាបិ ន បុច្ឆន្តិ កាលំ វិទិត្វា បុច្ឆន្តិ កាលំ វិទិត្វា ន បុច្ឆន្តិ អត្ថសញ្ហិតំ តថាគតា បុច្ឆន្តិ នោ អនត្ថសញ្ហិតំ អនត្ថសញ្ហិតេ សេតុឃាតោ តថាគតានំ។ ទ្វីហាការេហិ ពុទ្ធា ភគវន្តោ ភិក្ខូ បដិបុច្ឆន្តិ ធម្មំ វា ទេសេស្សាម សាវកានំ វា សិក្ខាបទំ បញ្ញបេស្សាមាតិ។ អថខោ ភគវា អាយស្មន្តំ អានន្ទំ អាមន្តេសិ កិន្នុ ខោ សោ អានន្ទ ឧទុក្ខលសទ្ទោតិ។ អថខោ អាយស្មា អានន្ទោ ភគវតោ ឯតមត្ថំ អារោចេសិ។ សាធុ សាធុ អានន្ទ តុម្ហេហិ អានន្ទ សប្បុរិសេហិ វិជិតំ បច្ឆិមា ជនតា សាលិមំសោទនំ អតិមញ្ញិស្សតីតិ។
[៥]សម័យនោះឯង ស្រុកវេរញ្ជាកើតអំណត់អត់បាយ មនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយ​កម្រក្រៃពេក មនុស្ស​ណា​ដែល​ក្រ​លំបាក​ស្រាប់​ក៏​ស្លាប់ មាន​ឆ្អឹង​ស (ដេរដាស​លើ​ផែនដី) មនុស្ស​ដែល​មាន​​ទ្រព្យសម្បត្តិ​ល្មម​ទិញ​ដូរ​ស្រូវ​អង្ករ​គេ​បាន ក៏មិនងាយនឹងទិញដូរ បើលុះតែមានស្លាកកាន់ជាសំគាល់ ទើប​ទិញ​ដូរ​បាន ជន​ទាំងអស់​ក្នុង​ស្រុក​នោះ​ព្យាយាម​ស្វែង​រក​អាហារ​បាន​ដោយ​កម្រ​ក្រៃពេក។ សម័យនោះ មាន​ពួកឈ្មួញសេះ​នៅ​ក្នុង​ឧត្តរាបថប្រទេស នាំ​សេះ​ចំនួន​៥០០ចូល​មក​នៅ​សម្រាក​ក្នុង​ស្រុកវេរញ្ជា ក្នុង​​រដូវ​ខែ​វស្សា។ ពួក​ឈ្មួញ​ដែល​នៅ​ក្នុង​រោងសេះ​ទាំង​នោះ ក៏បានបញ្ញត្តគ្នាឲ្យ​ប្រគេន​បាយក្រៀម​ចំនួន​​១នាឡិ​ៗ​ម្នាក់ ដល់​ភិក្ខុ​ទាំងឡាយ។ លុះដល់​​ពេល​​បុព្វណ្ហសម័យ [សម័យ​ជា​ចំណែក​ខាងដើម​នៃ​ថ្ងៃ គឺ​ពេល​ព្រឹក​ព្រលឹម] ភិក្ខុ​ទាំងឡាយ​ស្លៀកស្បង់​ទ្រង់​ចីវរ និង​បាត្រ​នាំ​គ្នា​ចូល​ទៅ​​បិណ្ឌបាត​ ក្នុង​ស្រុកវេរញ្ជា ក៏​មិន​ប្រទះ​បាន​អាហារ​បិណ្ឌបាត​សោះ​ឡើយ ទើប​ទៅ​បិណ្ឌ​បាត​​​ខាង​​ពួក​ឈ្មួញឯរោងសេះវិញ ក៏​បានបាយក្រៀម​១នាឡិៗម្នាក់ ហើយ​វិល​មក​អារាម​យក​បាយក្រៀម​នោះ​​បុក​ក្នុង​ត្បាល់​រួចនាំ​គ្នា​ឆាន់។ ចំណែក​ខាង​ព្រះអានន្ទ​ដ៏មានអាយុ យក​បាយក្រៀម១នាឡិ កិន​ក្នុង​​ត្បាល់​ថ្ម​​ហើយ​យក​ទៅ​ថ្វាយ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ក៏​ទ្រង់​ទទួល​សោយ​បាយក្រៀម​នោះ។ វេលា​​នោះ ព្រះ​សម្ពុទ្ធ​ទ្រង់​បាន​ឮ​សូរ​ត្បាល់ និងអង្រែ​នោះ​ដែរ។ ព្រះតថាគត​ទាំងឡាយ បាន​ជ្រាប​នូវ​ហេតុ​​ហើយ​សួរ​​ក៏​មាន ​បានជ្រាប​ហើយ​មិន​សួរ​ក៏​មាន ជ្រាបច្បាស់​នូវ​កាល​គួរ​ហើយ​សួរ​ក៏​មាន ជ្រាប​ច្បាស់​នូវ​​កាលគួរ​ហើយ​មិន​​សួរ​ក៏​មាន ឯ​ព្រះតថាគត​ទាំងឡាយ ព្រះអង្គ​តែង​សួរ​នូវ​ការណា​ដែល​ប្រកប​ដោយ​​ប្រយោជន៍ កម្ម​ដែល​​មិន​​ប្រកប​ដោយ​ប្រយោជន៍ ព្រះអង្គ​មិន​សួរ​ឡើយ ព្រោះ​ព្រះតថាគត​ទាំងឡាយ ទ្រង់​បាន​ផ្តាច់បង់​​នូវ​កម្ម​មិន​​ប្រកប​ដោយ​ប្រយោជន៍​ទាំងឡាយ ដោយអរិយមគ្គជ្រះស្រឡះហើយ ។ ព្រះ​សព្វញ្ញុពុទ្ធ​ដ៏មានជោគ​ទាំង​ឡាយ ទ្រង់​តែង​សួរ​នូវ​ភិក្ខុ​ទាំងឡាយ ដោយ​ហេតុ​ពីរ​ប្រការ គឺ​ទ្រង់​សួរ​ដើម្បី​​នឹង​​សម្តែង​នូវ​ធម៌១ ដើម្បី​នឹង​​បញ្ញត្ត​នូវ​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ១។ គ្រានោះ ព្រះដ៏មានព្រះភាគ​ទ្រង់​ហៅ​​ព្រះអានន្ទដ៏មានអាយុ​​មក ហើយ​ទ្រង់​សួរ​ថា ម្នាល​អានន្ទ សូរ​សម្លេង​នោះ​ជា​សូរ​ត្បាល់​អង្រែ​ឬអ្វី។ ទើប​ព្រះអានន្ទ​ដ៏មានអាយុ​ ក្រាបទូល​រឿង​នុ៎ះ​ឲ្យ​ព្រះដ៏មានព្រះភាគ​ជ្រាប​គ្រប់​ប្រការ។ ព្រះអង្គ​ត្រាស់​​សសើរ​​ថា ត្រូវ​ហើយ​អានន្ទ ប្រពៃ​ហើយអានន្ទ អ្នក​ឯង​រាល់គ្នា​ជា​សប្បុរស​ឈ្នះ​វិសេស​ហើយ បណ្តាល​​ជន​ខាង​ក្រោយ​គេ​នឹង​នឹក​ចង់​ឲ្យ​​នូវ​ចង្ហាន់​ដែល​គេ​ចំអិន ដោយ​អង្ករ​ស្រូវ​ខ្សាយ ព្រម​ទាំង​ម្ហូប​លាយ​ដោយ​​សាច់​​ដ៏​ឆ្ងាញ់​ពិសារ (ដល់​អ្នក​រាល់​​គ្នា) ។
[] អថខោ អាយស្មា មហាមោគ្គល្លានោ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ អាយស្មា មហាមោគ្គល្លានោ ភគវន្តំ ឯតទវោច ឯតរហិ ភន្តេ វេរញ្ជា ទុព្ភិក្ខា ទ្វីហិតិកា សេតដ្ឋិកា សលាកាវុត្តា ន សុករា ឧញ្ឆេន បគ្គហេន យាបេតុំ ឥមិស្សា ភន្តេ មហាបថវិយា ហេដ្ឋិមតលំ សម្បន្នំ [រសសម្បន្នំ] សេយ្យថាបិ ខុទ្ទកមធុំ [ ខុទ្ទមធុំ ] អនីលកំ ឯវមស្សាទំ សាធាហំ ភន្តេ បថវឹ បរិវត្តេយ្យំ ភិក្ខូ បប្បដកោជំ បរិភុញ្ជិស្សន្តីតិ។ យេ បន តេ មោគ្គល្លាន បថវីនិស្សិតា បាណា តេ កថំ ករិស្សសីតិ។ ឯកាហំ ភន្តេ បាណឹ អភិនិម្មិនិស្សាមិ សេយ្យថាបិ មហាបថវី យេ បថវីនិស្សិតា បាណា តេ តត្ថ សង្កាមេស្សាមិ ឯកេន ហត្ថេន បថវឹ បរិវត្តេស្សាមីតិ។ អលំ មោគ្គល្លាន មា តេ រុច្ចិ បថវឹ បរិវត្តេតុំ វិបល្លាសំបិ សត្តា បដិលភេយ្យុន្តិ។ សាធុ ភន្តេ សព្វោ ភិក្ខុសង្ឃោ ឧត្តរកុរុំ បិណ្ឌាយ គច្ឆេយ្យាតិ។ យេ បន តេ មោគ្គល្លាន ភិក្ខូ អនិទ្ធិមន្តោ តេ កថំ ករិស្សសីតិ។ តថាហំ ភន្តេ ករិស្សាមិ យថា សព្វេ ភិក្ខូ គច្ឆិស្សន្តីតិ។ អលំ មោគ្គល្លាន មា តេ រុច្ចិ សព្វស្ស ភិក្ខុសង្ឃស្ស ឧត្តរកុរុំ បិណ្ឌាយ គមនន្តិ។
[៦]គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់​​បាន​ក្រាប​ថ្វាយ​បង្គំ​ព្រះអង្គ​ដោយ​គោរព រួចហើយ​ក៏​គង់​ក្នុង​ទី​ដ៏​សមគួរ។ លុះព្រះមហាមោគ្គល្លានដ៏មាន​​អាយុ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ក្រាប​ទួល​ស្នើ​សេចក្តី​នេះ​ចំពោះ​ព្រះដ៏មានព្រះភាគ​ថា​សូម​ទ្រង់​ព្រះ​មេត្តា​​ប្រោស ឥឡូវ​នេះ ស្រុកវេរញ្ជា​កើត​អំណត់​អត់​បាយ មនុស្ស​ទាំងឡាយ​នឹង​ចិញ្ចឹម​ជីវិត​បាន​ដោយ​កម្រ​ក្រៃ​​ពេក មនុស្ស​ណា​ដែល​ក្រលំបាក​ស្រាប់​ក៏​ស្លាប់​មាន​ឆ្អឹងស (ដេរដាស​លើ​ផែនដី) មនុស្ស​ដែលមាន​ទ្រព្យ​ សម្បត្តិ​​ល្មម​ទិញ​ដូរ​ស្រូវ​អង្ករ​គេ​បាន ក៏​មិន​ងាយ​នឹង​ទិញ​ដូរ បើលុះ​តែ​មាន​ស្លាក​កាន់​ជា​សំគាល់​នោះ​ទើប​​ទិញ​ដូរ​បាន ជន​ទាំងអស់​ក្នុង​ស្រុក​នោះ នឹង​ព្យាយាម​ស្វែង​រក​អាហារ​បាន​ដោយ​កម្រ​ក្រៃ​ពេក សូមទ្រង់ព្រះ​មេត្តា​ប្រោស ផ្ទៃ​ខាង​ក្រោម​នៃ​ផែនដី​នេះ មាន​ឱជារស​ផ្អែម​ដូច​ទឹកឃ្មុំ ដែល​ស្អាត​បរិសុទ្ធ​ឥត​លាយ​ច្រឡំដោយ​មេឃ្មុំ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​ចង់​ប្រែ​ត្រឡប់​ផែនដី​នេះ​ឲ្យ​ផ្ងារ​ឡើង ដើម្បី​នឹង​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​ឆាន់​នូវ​ឱជារស ដែល​កើត​ឡើង​អំពី​ស្រទាប់​នៃ​ផែនដី​នោះ។ ព្រះបរមសាស្តា​ទ្រង់ត្រាស់​ថា ម្នាលមោគ្គល្លាន ចុះ​អ្នក​នឹង​យក​មនុស្ស សត្វ​ទាំងឡាយ​ដែល​នៅ​អាស្រ័យ​លើ​ផែនដី​នេះ អោយ​ទៅ​នៅ​ឯណា។ ព្រះមហាមោគ្គល្លាន​ទូល​តប​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំព្រះអង្គ​នឹង​និម្មិត​បាតដៃ​ម្ខាង ឲ្យ​បាន​ដូច​ជា​ផែនដី​ធំ នឹង​ឲ្យ​សត្វ​ទាំងឡាយ​ដែល​នៅ​អាស្រ័យ​លើ​ផែនដី មក​នៅ​លើបាតដៃ​ម្ខាង​នោះ ហើយ​​ខ្ញុំព្រះអង្គ​នឹង​ប្រែ​នូវ​ផែនដី​ដោយ​ដៃ​ម្ខាង។ ព្រះអង្គ​ទ្រង់​ឃាត់​ថា មោគ្គល្លាន អ្នក​កុំ​ពេញ​ចិត្ត​នឹង​ត្រឡប់​ផែនដី​​នោះ​ឡើយ សត្វ​ទាំងឡាយ​នឹង​បាន​នូវ​សេចក្តី​ជ្រួល​ជ្រើម​របល់។ ព្រះមហាមោគ្គល្លាន​ក្រាបទូល​ថា សូម​ទ្រង់​​ព្រះមេត្តាប្រោស ព្រះពុទ្ធដីកា​ដែល​ទ្រង់​ត្រាស់​មក​នោះ​ប្រពៃ​ហើយ (បើ​ដូច្នោះ) សូម​ឲ្យ​ភិក្ខុ​សង្ឃ​ទាំងអស់​​ទៅ​​បិណ្ឌបាត​ឯ​ឧត្តរកុរុទ្វីប​វិញ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​តប​ថា ម្នាល​មោគ្គល្លាន ចុះ​ភិក្ខុ​ទាំងឡាយ​ឯណា​ដែល​មិនមាន​ឫទ្ធិ អ្នក​នឹង​ធ្វើ​នូវ​ភិក្ខុ​ទាំងនោះ​ដូចម្តេច​ទៅ។ ព្រះមហាមោគ្គល្លាន​ក្រាបទូល​ថា សូម​ទ្រង់​​ព្រះមេត្តា​​ប្រោស ភិក្ខុ​ទាំងអស់​នឹង​ទៅ​បាន​យ៉ាង​ណា ខ្ញុំព្រះអង្គ​នឹង​ធ្វើ​យ៉ាង​នោះ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់តប​ថា កុំ មោគ្គល្លាន អ្នក​កុំ​ពេញចិត្ត​ឲ្យ​ភិក្ខុសង្ឃ​ទាំងអស់​ទៅ​បិណ្ឌបាត​ឯ​ឧត្តរកុរុទ្វីប​នោះ​ឡើយ។
[៧] អថខោ អាយស្មតោ សារីបុត្តស្ស រហោគតស្ស បដិសល្លីនស្ស ឯវំ ចេតសោ បរិវិតក្កោ ឧទបាទិ កតមេសានំ ខោ ពុទ្ធានំ ភគវន្តានំ ព្រហ្មចរិយំ ន ចិរដ្ឋិតិកំ អហោសិ កតមេសានំ ពុទ្ធានំ ភគវន្តានំ ព្រហ្មចរិយំ ចិរដ្ឋិតិកំ អហោសីតិ។ អថខោ អាយស្មា សារីបុត្តោ សាយណ្ហសមយំ បដិសល្លានា វុដ្ឋិតោ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ អាយស្មា សារីបុត្តោ ភគវន្តំ ឯតទវោច ឥធ មយ្ហំ ភន្តេ រហោគតស្ស បដិសល្លីនស្ស ឯវំ ចេតសោ បរិវិតក្កោ ឧទបាទិ កតមេសានំ ខោ ពុទ្ធានំ ភគវន្តានំ ព្រហ្មចរិយំ ន ចិរដ្ឋិតិកំ អហោសិ កតមេសានំ ពុទ្ធានំ ភគវន្តានំ ព្រហ្មចរិយំ ចិរដ្ឋិតិកំ អហោសីតិ។ ភគវតោ ច សារីបុត្ត វិបស្សិស្ស ភគវតោ ច សិខិស្ស ភគវតោ ច វេស្សភុស្ស ព្រហ្មចរិយំ ន ចិរដ្ឋិតិកំ អហោសិ ភគវតោ ច សារីបុត្ត កកុសន្ធស្ស ភគវតោ ច កោនាគមនស្ស ភគវតោ ច កស្សបស្ស ព្រហ្មចរិយំ ចិរដ្ឋិតិកំ អហោសីតិ។ កោ នុ ខោ ភន្តេ ហេតុ កោ បច្ចយោ យេន ភគវតោ ច វិបស្សិស្ស ភគវតោ ច សិខិស្ស ភគវតោ ច វេស្សភុស្ស ព្រហ្មចរិយំ ន ចិរដ្ឋិតិកំ អហោសីតិ។ ភគវា ច សារីបុត្ត វិបស្សី ភគវា ច សិខី ភគវា ច វេស្សភូ កិលាសុនោ អហេសុំ សាវកានំ វិត្ថារេន ធម្មំ ទស្សេតុំ អប្បកញ្ច នេសំ អហោសិ សុត្តំ គេយ្យំ វេយ្យាករណំ គាថា ឧទានំ ឥតិវុត្តកំ ជាតកំ អព្ភូតធម្មំ វេទល្លំ អប្បញ្ញត្តំ សាវកានំ សិក្ខាបទំ អនុទ្ទិដ្ឋំ បាតិមោក្ខំ តេសំ ពុទ្ធានំ ភគវន្តានំ អន្តរធានេន ពុទ្ធានុពុទ្ធានំ សាវកានំ អន្តរធានេន យេ តេ បច្ឆិមា សាវកា នានានាម នានាគោត្តា នានាជច្ចា នានាកុលា បព្វជិតា តេ តំ ព្រហ្មចរិយំ ខិប្បញ្ញេវ អន្តរធាបេសុំ សេយ្យថាបិ សារីបុត្ត នានាបុប្ផានិ ផលកេ និក្ខិត្តានិ សុត្តេន អសង្គហិតានិ តានិ វាតោ វិកិរតិ វិធមតិ វិទ្ធំសេតិ តំ កិស្ស ហេតុ យថាតំ សុត្តេន អសង្គហិតត្តា ឯវមេវ ខោ សារីបុត្ត តេសំ ពុទ្ធានំ ភគវន្តានំ អន្តរធានេន ពុទ្ធានុពុទ្ធានំ សាវកានំ អន្តរធានេន យេ តេ បច្ឆិមា សាវកា នានានាមា នានាគោត្តា នានាជច្ចា នានាកុលា បព្វជិតា តេ តំ ព្រហ្មចរិយំ ខិប្បញ្ញេវ អន្តរធាបេសុំ កិលាសុនោ ច តេ ពុទ្ធា [អយំ បាឋោ កត្ថចិ ន ទិស្សតិ។] ភគវន្តោ អហេសុំ សាវកេ [សាវកានន្តិបិ អត្ថិ។] ចេតសា ចេតោ បរិច្ច ឱវទិតុំ ភូតបុព្វំ សារីបុត្ត វេស្សភូ ភគវា អរហំ សម្មាសម្ពុទ្ធោ អញ្ញតរស្មឹ ភឹសនកេ វនសណ្ឌេ សហស្សំ ភិក្ខុសង្ឃំ ចេតសា ចេតោ បរិច្ច ឱវទតិ អនុសាសតិ ឯវំ វិតក្កេថ មា ឯវំ វិតក្កយិត្ថ ឯវំ មនសិករោថ មា ឯវំ មនសាកត្ថ ឥទំ បជហថ ឥទំ ឧបសម្បជ្ជ វិហរថាតិ អថខោ សារីបុត្ត តេសំ ភិក្ខុសហស្សានំ [តេសំ ភិក្ខនន្តិ អម្ហាកំ ខន្តិ។] វេស្សភុនា ភគវតា អរហតា សម្មាសម្ពុទ្ធេន ឯវំ ឱវទិយមានានំ ឯវំ អនុសាសិយមានានំ អនុបាទាយ អាសវេហិ ចិត្តានិ វិមុច្ចឹសុ តត្រ សុទំ សារីបុត្ត ភឹសនកស្ស វនសណ្ឌស្ស ភឹសនកតស្មឹ ហោតិ យោ កោចិ អវីតរាគោ តំ វនសណ្ឌំ បវិសតិ យេភុយ្យេន [យេភូយេន] លោមានិ ហំសន្តិ អយំ ខោ សារីបុត្ត ហេតុ អយំ បច្ចយោ យេន ភគវតោ ច វិបស្សិស្ស ភគវតោ ច សិខិស្ស ភគវតោ ច វេស្សភុស្ស ព្រហ្មចរិយំ ន ចិរដ្ឋិតិកំ អហោសីតិ។ កោ បន ភន្តេ ហេតុ កោ បច្ចយោ យេន ភគវតោ ច កកុសន្ធស្ស ភគវតោ ច កោនាគមនស្ស ភគវតោ ច កស្សបស្ស ព្រហ្មចរិយំ ចិរដ្ឋិតិកំ អហោសីតិ។ ភគវា ច សារីបុត្ត កកុសន្ធោ ភគវា ច កោនាគមនោ ភគវា ច កស្សបោ អកិលាសុនោ អហេសុំ សាវកានំ វិត្ថារេន ធម្មំ ទេសេតុំ ពហុញ្ច នេសំ អហោសិ សុត្តំ គេយ្យំ វេយ្យាករណំ គាថា ឧទានំ ឥតិវុត្តកំ ជាតកំ អព្ភូតធម្មំ វេទល្លំ បញ្ញត្តំ សាវកានំ សិក្ខាបទំ ឧទ្ទិដ្ឋំ បាតិមោក្ខំ តេសំ ពុទ្ធានំ ភគវន្តានំ អន្តរធានេន ពុទ្ធានុពុទ្ធានំ សាវកានំ អន្តរធានេន យេ តេ បច្ឆិមា សាវកា នានានាមា នានាគោត្តា នានាជច្ចា នានាកុលា បព្វជិតា តេ តំ ព្រហ្មចរិយំ ចិរំ ទីឃមទ្ធានំ ឋបេសុំ សេយ្យថាបិ សារីបុត្ត នានាបុប្ផានិ ផលកេ និក្ខិត្តានិ សុត្តេន សុសង្គហិតានិ តានិ វាតោ ន វិកិរតិ ន វិធមតិ ន វិទ្ធំសេតិ តំ កិស្ស ហេតុ យថាតំ សុត្តេន សុសង្គហិតត្តា ឯវមេវ ខោ សារីបុត្ត តេសំ ពុទ្ធានំ ភគវន្តានំ អន្តរធានេន ពុទ្ធានុពុទ្ធានំ សាវកានំ អន្តរធានេន យេ តេ បច្ឆិមា សាវកា នានានាមា នានាគោត្តា នានាជច្ចា នានាកុលា បព្វជិតា តេ តំ ព្រហ្មចរិយំ ចិរំ ទីឃមទ្ធានំ ឋបេសុំ អយំ ខោ សារីបុត្ត ហេតុ អយំ បច្ចយោ យេន ភគវតោ ច កកុសន្ធស្ស ភគវតោ ច កោនាគមនស្ស ភគវតោ ច កស្សបស្ស ព្រហ្មចរិយំ ចិរដ្ឋិតិកំ អហោសីតិ
[៧]គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ លោកចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំ​នៅ​ក្នុង​កម្មដ្ឋាន មានសេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា ព្រហ្មចរិយធម៌ [ពាក្យប្រៀនប្រដៅ​របស់​ព្រះពុទ្ធជាម្ចាស់ ចំពោះ​ត្រង់​ត្រៃសិក្ខា គឺ សីល សមាធិ បញ្ញា។] របស់​ព្រះពុទ្ធ​ដ៏មានជោគ​ទាំងឡាយ​អង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយាធម៌​មិន​ឋិតនៅយូរ ព្រហ្មចរិយធម៌​របស់​ព្រះពុទ្ធដ៏មានជោគ​ទាំងឡាយ​អង្គណាខ្លះ​ហ្ន៎ ជា​ព្រហ្មចរិយធម៌​ឋិត​នៅ​យូរ។ គ្រានោះ ព្រះសារីបុត្តត្ថេរ​ដ៏មាន​អាយុ ចេញចាក​ទី​សម្ងំពួន​ក្នុង​វេលា​សាយណ្ហសម័យ ហើយ​ចូល​ទៅ​គាល់​​ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅ​ដល់ បាន​ក្រាប​​ថ្វាយបង្គំ​ព្រះអង្គ​​ដោយ​គោរព ហើយគង់ក្នុងទីដ៏សមគួរ។ លុះ​ព្រះសារីបុត្រ​ដ៏មានអាយុ គង់​ក្នុង​ទី​ដ៏​សម​គួរ​​ហើយ ក៏​ក្រាបទូល​សួរ​ ចំពោះ​ព្រះដ៏មានព្រះភាគ​ថា សូម​ទ្រង់​ព្រះ​មេត្តាប្រោស ខ្ញុំព្រះអង្គចូល​ទៅ​នៅ​ក្នុង​រហោឋាន​ជាទីចេញចាកពួក ហើយ​សម្ងំ​នៅ​ក្នុង​កម្មដ្ឋាន មាន​សេចក្តី​​ត្រិះរិះ​ថា ព្រហ្មចរិយធម៌​របស់​ព្រះពុទ្ធដ៏មានជោគ​ទាំងឡាយអង្គណាខ្លះហ្ន៎ ជា​ព្រហ្មចរិយធម៌​មិន​ឋិត​នៅ​យូរ ព្រហ្មចរិយធម៌​​របស់​ព្រះពុទ្ធ​ដ៏មានជោគ​ទាំងឡាយ​អង្គណាខ្លះហ្ន៎ ជា​ព្រហ្មចរិយធម៌​ឋិត​នៅ​យូរ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ​ព្រះនាម​វិបស្សី១ ព្រះដ៏មានព្រះភាគ​ព្រះនាម​​សិខី១ ព្រះដ៏មានព្រះភាគ​ព្រះនាមវេស្សភូ១ ជា​ព្រហ្មចរិយធម៌​​មិន​ឋិត​នៅ​យូរ ម្នាល​​សារីបុត្ត ឯ​ព្រហ្មចរិយធម៌​របស់​​ព្រះដ៏មានព្រះភាគ​ព្រះនាម​កកុសន្ធ១ ព្រះដ៏មានព្រះភាគ​​ព្រះនាម​កោនាគមន១ ព្រះដ៏មានព្រះភាគ​ព្រះនាម​កស្សប១ ជា​ព្រហ្មចរិយធម៌​ឋិត​នៅ​បាន​យូរ។ ព្រះសារីបុត្តត្ថេរ​​ក្រាបទូល​សួរ​ថា សូម​​ទ្រង់​ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ​​ព្រះនាម​វិបស្សី១ ព្រះដ៏មានព្រះភាគ​ព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាម​វេស្សភូ១ បានជាមិនឋិតនៅយូរ នោះតើ​ព្រោះហេតុ និង​បច្ច័យ​ដូចម្តេច។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគ​ព្រះនាម​សិខី១ ព្រះដ៏មានព្រះភាគព្រះនាម​វេស្សភូ១ ព្រះអង្គ​មិនសូវ​ប្រឹង​ប្រែង [ប្រែចេញ​ពី​បាលីថា កិលាសុនោ សព្ទនេះប្រែថាខ្ជិល ប៉ុន្តែក្នុងទីនេះ បើប្រែថាខ្ជិល នឹងទៅជាឆ្គងសេចក្តី មិនសមតាមន័យ​ក្នុង​អដ្ឋកថា ៗប្រាប់សេចក្តីថា ព្រះពុទ្ធ​គ្មាន​សេចក្តី​ខ្ជិល​ទេ។] សំដែងធម៌ដល់សាវកទាំងឡាយ​ដោយ​ពិស្តារ​ប៉ុន្មាន​ទេ ព្រហ្មចរិយធម៌​មាន​អង្គ៩​ប្រការ របស់​ព្រះពុទ្ធ​ទាំងឡាយ​នោះ​គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ជា​ធម៌​មាន​ចំនួន​តិចៗ​ណាស់ សិក្ខាបទ​ក៏ព្រះពុទ្ធទាំងនោះ​មិនបាន​បញ្ញត្ត​ដល់​សាវក​ទាំងឡាយទេ អាណាបាតិមោក្ខ ក៏​ព្រះពុទ្ធ​ទាំងនោះ​មិនបានសំដែងឡើយ ដល់អំណើះ ឥតពីព្រះពុទ្ធ​ដ៏មានជោគ​ទាំងឡាយនោះទៅ អំណើះឥតពីសាវកទាំងឡាយជាអ្នក​ត្រាស់ដឹង​តាម​ព្រះពុទ្ធនោះទៅ សាវក​ទាំងឡាយ​ជាខាងក្រោយតមក ដែល​មាននាម​ផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា ចេញពីត្រកូលផ្សេងៗគ្នា ហើយ​បួស​នោះ ក៏ញុំាងព្រហ្មចរិយធម៌នោះ​ឲ្យ​សាបសូន្យ​បាត់អស់​ភ្លាមទៅ ម្នាលសារីបុត្ត ឧបមា​ដូចជាផ្កាឈើ​ផ្សេងៗ​ ដែល​គេ​មិនបាន​ដោតក្រង​ចង​ដោយ​ចេស​ហើយ គេដាក់លើបន្ទះក្តារ ខ្យល់ក៏​រមែងតែបក់​បោកកំចាត់​កំចាយផ្កា​ទាំងនោះ​ឲ្យ​វិនាស​អស់​ទៅ ខ្យល់​ដែល​ធ្វើ​នូវផ្កាទាំងនោះ​ឲ្យ​វិនាស​ ព្រោះហេតុអ្វី ពីព្រោះ​ផ្កាទាំងនោះ គេមិនបាន​ដោត​ក្រង​ ចង​ដោយចេស ក៏សេចក្តីនេះ​យ៉ាងណាមិញ ម្នាលសារីបុត្ត លុះអំណើះឥត​នឹង​ព្រះសម្ពុទ្ធ​ដ៏ទ្រង់ព្រះភាគ (ទាំង៣​ព្រះអង្គ) នោះ និងពួកសាវកដែល​ជាអ្នក​ត្រាស់ដឹង​តាមព្រះពុទ្ធ​ទាំងនោះទៅហើយ ពួកសាវក​ជាន់​ក្រោយ​ៗ​ តមក មាននាម គោត្ត ជាតិផ្សេងៗគ្នា ដែល​ចេញចាក​ត្រកូល​ផ្សេងៗ​គ្នា​មក​បួស​នោះ ក៏​ញុំាង​ព្រហ្មចរិយធម៌​នោះ​ឲ្យ​វិនាស​ទៅឆាប់ភ្លាម ដូចជា​ផ្កា​ឥត​កំរង​យ៉ាងនោះ​ឯង ម្យ៉ាងទៀត ព្រះពុទ្ធ​ដ៏មានជោគ​ទាំងនោះ លោក​មិន​សូវ​ប្រឹង​ប្រែងស្ទង់ចិត្ត (របស់​សាវក) ដោយ​ព្រះហឫទ័យ (របស់​ព្រះអង្គ) ហើយទូន្មាននូវ​សាវក​ទាំងឡាយ​ប៉ុន្មាន​ឡើយ ម្នាលសារីបុត្ត ពីដើមមកមានរឿងដំណាលថា ព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់​ព្រះនាម​វេស្សភូ ព្រះអង្គ​កំណត់​នូវ​ចិត្ត (របស់​សាវក) ដោយ​ព្រះហឫទ័យ (របស់​ព្រះអង្គ) ហើយ​ទ្រង់​ទូន្មាន​ប្រៀនប្រដៅ​ភិក្ខុសង្ឃ​ចំនួន​១ពាន់រូប​នៅ​នា​ដង​ព្រៃ​មួយ ជាដងព្រៃគួរស្បើម ដោយពុទ្ធភាសិតថា អ្នកទាំងឡាយចូររិះគិតយ៉ាងនេះ កុំរិះគិតយ៉ាងនេះឡើយ ចូរ​យកចិត្ត​ទុក​ដាក់​យ៉ាង​នេះ កុំ​យកចិត្ត​ទុកដាក់យ៉ាងនេះ​ឡើយ ចូរ​លះបង់​អំពើ​យ៉ាងនេះ​ចេញ ហើយ​ចូរ​ផ្តេកផ្តួល​ចិត្ត​ឲ្យ​ប្រដិតប្រជីទៅ​រក​អំពើ​នេះ​វិញ ម្នាលសារីបុត្ត នៅវេលាដែលព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់​ព្រះនាម​វេស្សភូ ទ្រង់​បាន​ទូន្មាន​ប្រៀនប្រដៅ​យ៉ាងនេះៗ​ហើយ ចិត្ត​របស់​ភិក្ខុ​ទាំង​១ពាន់រូប​នោះ ក៏​បាន​រួច​ស្រឡះ​ចាក​អាសវក្កិលេស មិន​មាន​សេចក្តី​ប្រកាន់មាំ​ឡើយ ម្នាលសារីបុត្ត ដងព្រៃ​ដែល​មាន​នៅ​ទីនោះ មុខ​គួរ​ឲ្យ​ស្បើម​ពេក​ណាស់ បើបុគ្គលណាមួយមិនទាន់ប្រាសចាករាគៈនៅឡើយទេ លុះបានចូលទៅកាន់ដងព្រៃនោះហើយ បុគ្គលនោះនឹងព្រឺរោមដោយច្រើន ម្នាលសារីបុត្ត ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ ព្រះនាម​វិបស្សី១ ព្រះនាមសិខី១ ព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ព្រោះហេតុ និងបច្ច័យ​ប៉ុណ្ណេះ​ឯង។ ព្រះសារីបុត្ត​ក្រាបទូល​សួរតទៅទៀត​ថា សូម​ទ្រង់​ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ​ព្រះនាម​កកុសន្ធ១ ព្រះនាម​កោនាគមន១ ព្រះនាម​​កស្សប១ (ទាំង៣ព្រះអង្គ​នេះ) បាន​ជា​ឋិត​នៅ​យូរ តើព្រោះហេតុ និងបច្ច័យ​អ្វី។ ព្រះសព្វញ្ញុពុទ្ធត្រាស់តបថា ម្នាលសារីបុត្ត ឯព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនោះ) ទ្រង់មានសេចក្តីឧស្សាហ៍ខ្វល់ខ្វាយសំដែងធម៌ដល់ពួកសាវកដោយពិស្តារ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ របស់ព្រះពុទ្ធទាំង៣ព្រះអង្គនោះក៏សឹងមានច្រើន ព្រះអង្គទ្រង់បញ្ញត្តសិក្ខាបទ ទ្រង់សំដែងអាណាបាតិមោក្ខដល់ពួកសាវក លុះព្រះសម្ពុទ្ធដ៏មានជោគទាំងអម្បាលនោះ ទ្រង់​ចូល​និព្វាន​ទៅ ទាំង​​សាវក​ដែល​ត្រាស់ដឹង​តាម​ព្រះពុទ្ធ​ទាំងនោះ ក៏​និព្វាន​អស់​ទៅ​ទៀត សាវក​ទាំងឡាយ​ជាន់​ក្រោយ​ៗតមក ដែល​មាន​នាម​ផ្សេងៗ​គ្នា មាន​គោត្ត​ផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា បានចេញអំពីត្រកូល​ផ្សេងៗគ្នា ហើយ​បួស​នោះ ក៏​បាន​ញុំាង​ព្រហ្មចរិយធម៌ ឲ្យ​ឋិតថេរ​អស់​កាល​ជា​អង្វែង​តមក ម្នាលសារីបុត្ត មាន​គួរនា​ដូចជា ផ្កាឈើ​ផ្សេងៗ​ដែល​គេ​ក្រង​ដោយ​ចេស ហើយ​ដាក់​លើ​បន្ទះក្តារ ខ្យល់​ក៏​មិន (អាច) បក់បោក​ផ្កា​ទាំងនោះ​ឲ្យ​រាត់រាយ​ខ្ចាត់ខ្ចាយ​វិនាស​ទៅ​បាន​ឡើយ សេចក្តី​នោះ​ព្រោះហេតុអ្វី ព្រោះថា ផ្កា​ទាំងនោះ គេ​ក្រងចងខ្ជាប់​ដោយ​អម្បោះ នេះ​មាន​ឧបមា​យ៉ាងណាមិញ ម្នាល​សារីបុត្ត សេចក្តី​ឧបមេយ្យ​ក៏​ដូចគ្នា​ដែរ លុះ​ព្រះពុទ្ធដ៏មានជោគទាំងអម្បាលនោះចូលនិព្វានទៅហើយ សាវក​ទាំងឡាយ​ដែល​ត្រាស់ដឹង​តាម​ព្រះពុទ្ធ​ទាំង​នោះ ក៏និព្វានទៅហើយដែរ សាវកទាំងឡាយជាខាងក្រោយ ដែល​មាន​ឈ្មោះ​ផ្សេងៗ​គ្នា មាន​គោត្ត​ផ្សេងៗ​គ្នា មាន​ជាតិ​ផ្សេងៗ​គ្នា ចេញចាក​ត្រកូល​ផ្សេងៗ​ហើយ​បួស ក៏​ញុំាង​ព្រហ្មចរិយធម៌ (សាសនា) ឲ្យ​ឋិតនៅ​ជា​អង្វែង​មក ម្នាលសារីបុត្ត នេះឯងជា​ហេតុ ជា​បច្ច័យ ញុំាង​ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ ទ្រង់​ព្រះនាម​កកុសន្ធក្តី ព្រះដ៏មានព្រះភាគ​ទ្រង់​ព្រះនាម​កោនាគមន​ក្តី ព្រះដ៏មានព្រះភាគ​ទ្រង់​ព្រះនាម​កស្សប​ក្តី​ឲ្យ​ឋិត​នៅ​បាន​យូរ។
[] អថខោ អាយស្មា សារីបុត្តោ ឧដ្ឋាយាសនា ឯកំសំ ឧត្តរាសង្គំ ករិត្វា យេន ភគវា តេនញ្ជលឹ បណាមេត្វា ភគវន្តំ ឯតទវោច ឯតស្ស ភគវា កាលោ ឯតស្ស សុគត កាលោ យំ ភគវា សាវកានំ សិក្ខាបទំ បញ្ញាបេយ្យ ឧទ្ទិសេយ្យ បាតិមោក្ខំ យថយិទំ [យថាយិទំ] ព្រហ្មចរិយំ អទ្ធនិយំ អស្ស ចិរដ្ឋិតិកន្តិ។ អាគមេហិ ត្វំ សារីបុត្ត អាគមេហិ ត្វំ សារីបុត្ត តថាគតោ វ តត្ថ កាលំ ជានិស្សតិ ន តាវ សារីបុត្ត សត្ថា សាវកានំ សិក្ខាបទំ បញ្ញាបេតិ ឧទ្ទិសតិ បាតិមោក្ខំ យាវ ន ឥធេកច្ចេ អាសវដ្ឋានីយា ធម្មា សង្ឃេ បាតុភវន្តិ យតោ ច ខោ សារីបុត្ត ឥធេកច្ចេ អាសវដ្ឋានិយា ធម្មា សង្ឃេ បាតុភវន្តិ អថ សត្ថា សាវកានំ សិក្ខាបទំ បញ្ញាបេតិ ឧទ្ទិសតិ បាតិមោក្ខំ តេសញ្ញេវ អាសវដ្ឋានិយានំ ធម្មានំ បដិឃាតាយ ន តាវ សារីបុត្ត ឥធេកច្ចេ អាសវដ្ឋានិយា ធម្មា សង្ឃេ បាតុភវន្តិ យាវ ន សង្ឃោ រត្តញ្ញុមហត្តំ បត្តោ ហោតិ យតោ ច ខោ សារីបុត្ត សង្ឃោ រត្តញ្ញុមហត្តំ បត្តោ ហោតិ អថ ឥធេកច្ចេ អាសវដ្ឋានិយា ធម្មា សង្ឃេ បាតុភវន្តិ អថ សត្ថា សាវកានំ សិក្ខាបទំ បញ្ញាបេតិ ឧទ្ទិសតិ បាតិមោក្ខំ តេសញ្ញេវ អាសវដ្ឋានិយានំ ធម្មានំ បដិឃាតាយ ន តាវ សារីបុត្ត ឥធេកច្ចេ អាសវដ្ឋានិយា ធម្មា សង្ឃេ បាតុភវន្តិ យាវ ន សង្ឃោ វេបុល្លមហត្តំ បត្តោ ហោតិ យតោ ច ខោ សារីបុត្ត សង្ឃោ វេបុល្លមហត្តំ បត្តោ ហោតិ អថ ឥធេកច្ចេ អាសវដ្ឋានិយា ធម្មា សង្ឃេ បាតុភវន្តិ អថ សត្ថា សាវកានំ សិក្ខាបទំ បញ្ញាបេតិ ឧទ្ទិសតិ បាតិមោក្ខំ តេសញ្ញេវ អាសវដ្ឋានិយានំ ធម្មានំ បដិឃាតាយ ន តាវ សារីបុត្ត ឥធេកច្ចេ អាសវដ្ឋានិយា ធម្មា សង្ឃេ បាតុភវន្តិ យាវ ន សង្ឃោ លាភគ្គមហត្តំ បត្តោ ហោតិ យតោ ច ខោ សារីបុត្ត សង្ឃោ លាភគ្គមហត្តំ បត្តោ ហោតិ អថ ឥធេកច្ចេ អាសវដ្ឋានិយា ធម្មា សង្ឃេ បាតុភវន្តិ អថ សត្ថា សាវកានំ សិក្ខាបទំ បញ្ញាបេតិ ឧទ្ទិសតិ បាតិមោក្ខំ តេសញ្ញេវ អាសវដ្ឋានិយានំ ធម្មានំ បដិឃាតាយ និរព្វុទោ ហិ សារីបុត្ត ភិក្ខុសង្ឃោ និរាទីនវោ អបគតកាឡកោ សុទ្ធោ បរិយោទាតោ សារេ បតិដ្ឋិតោ ឥមេសំ ហិ សារីបុត្ត បញ្ចន្នំ ភិក្ខុសតានំ យោ បច្ឆិមកោ ភិក្ខុ សោ សោតាបន្នោ អវិនិបាតធម្មោ និយតោ សម្ពោធិបរាយនោតិ។
[៨]លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុក្រោកចាកអាសនៈ ហើយធ្វើសម្ពត់ឧត្តរាសង្គឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះដ៏មានព្រះភាគ ហើយក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស កាលនេះ​ជា​កាលគួរ​ហើយ បពិត្រ​ព្រះសុគត កាលនេះ​ជា​កាល​គួរ​ដល់​ព្រះដ៏មានព្រះភាគ​ជា​ម្ចាស់ ៗគួរ​បញ្ញត្តសិក្ខាបទ គួរ​សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ព្រោះកិច្ចដូច្នេះហើយ ជាហេតុ​នឹង​ឲ្យ​ព្រហ្មចរិយធម៌​ឋិតថេរ​អស់​កាល​អង្វែង​ទៅ។ ព្រះដ៏មានព្រះភាគ​ជា​ម្ចាស់ ទ្រង់​ត្រាស់​ថា ម្នាល​សារីបុត្ត អ្នក​ចូរ​បង្អង់​សិន ម្នាលសារីបុត្ត អ្នក​ចូរ​បង្អង់​សិន តថាគត​ឯង​សឹង​ដឹង​កាល​គួរ​ក្នុង​កិច្ច​ដែលនឹងបញ្ញត្តសិក្ខាបទជាដើមនោះ ម្នាលសារីបុត្ត ក៏​ធម៌​ទាំងឡាយ​ខ្លះ ដែល​ជា​ទីតាំង​នៃ​អាសវៈ មិនទាន់​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ត្រឹម​ណា ព្រះសាស្តា ក៏​មិនទាន់​បញ្ញត្តសិក្ខាបទ មិនទាន់​សំដែង​អាណាបាតិមោក្ខ ដល់​សាវក​ទាំងឡាយ​ត្រឹម​នោះ ម្នាលសារីបុត្ត ធម៌ទាំងឡាយខ្លះជាទីតាំងនៃអាសវៈ មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ក្នុង​កាល​ណា ទើប​ព្រះសាស្តា​បញ្ញត្ត​សិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ​ក្នុង​កាល​នោះ ដើម្បី​នឹង​ការពារ​រារាំង​នូវ​ធម៌​ទាំងឡាយ ដែល​ជា​ទីតាំង​នៃ​អាសវៈ ទាំងនោះ​ប៉ុណ្ណោះ ម្នាលសារីបុត្ត សង្ឃ​នៅ​មិនទាន់​មាន​ភិក្ខុបួសចាស់វស្សា​ច្រើនគ្នា​ត្រឹម​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជាទីតាំង​នៃ​អាសវៈ ក៏​មិនទាន់​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ត្រឹម​នោះ ម្នាលសារីបុត្ត ម្យ៉ាង​ទៀត សង្ឃ​បាន​ដល់​នូវ​សេចក្តី​ចម្រើន មាន​ភិក្ខុបួសចាស់វស្សា​ច្រើន​គ្នា​ក្នុង​កាល​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏នឹងមានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ដើម្បី​ការពារ​រារាំង​នូវ​ធម៌​ទាំងឡាយ​ដែល​ជាទីតាំង​នៃ​អាសវៈទាំង​អម្បាល​នោះ ក្នុង​កាល​នោះ​ឯង ម្នាល​សារីបុត្ត សង្ឃ​មិនទាន់​បាន​នូវ​សេចក្តី​ចំរើន មាន​គ្នា​ច្រើន​ត្រឹម​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏​មិនទាន់​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ត្រឹម​នោះ ម្នាលសារីបុត្ត ម្យ៉ាង​ទៀត សង្ឃ​បាន​ដល់​នូវ​សេចក្តី​ចម្រើន មាន​គ្នា​ច្រើន​ក្នុង​កាល​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ក្នុង​កាល​នោះ ទើប​ព្រះសាស្តា​បញ្ញត្ត​សិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ដើម្បី​ការពារ​រារាំង​នូវ​ធម៌​​ដែល​ជា​ទីតាំង​នៃ​អាសវៈ​ទាំង​​អម្បាល​នោះ ក្នុង​កាល​នោះ​ឯង ម្នាល​សារីបុត្ត សង្ឃ​មិនទាន់​ដល់​នូវសេចក្តីចំរើន ដោយ​លាភ​សក្ការៈ​ដ៏​ប្រសើរ​ត្រឹម​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏​នៅ​មិនទាន់​មាន​ប្រាកដ​ចំពោះ​សង្ឃ​ត្រឹម​នោះ ម្នាលសារីបុត្ត លុះ​សង្ឃ​ដល់​នូវ​សេចក្តី​ចំរើន ដោយ​លាភសក្ការៈ​ដ៏​ប្រសើរ​ក្នុង​កាល​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​កាលនោះ​ដែរ ទើប​ព្រះសាស្តា​បញ្ញត្តសិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ដើម្បី​ការពារ​រារាំង​នូវ​ធម៌​ដែល​ជា​ទីតាំង​នៃ​អាសវៈ​ទាំង​អម្បាល​នោះ ក្នុង​កាល​នោះ​ឯង ម្នាលសារីបុត្ត ពីព្រោះ (ឥឡូវ) ភិក្ខុសង្ឃ​នៅ​មិនទាន់​មាន​ពុត (ហ៊ាន​លបលួច​ធ្វើ​អាក្រក់) នៅ​ឡើយ មិនទាន់​មាន​ទោស​មោះមៃ​នៅ​ឡើយ កំពុង​នៅ​មាន​ធម៌​បរិសុទ្ធ ឥត​ទាន់​មាន​ពណ៌​ខ្មៅ​សៅហ្មង សុទ្ធសឹង​តែ​ផូរផង់ ផ្ចង់ចិត្ត​ស្ថិតនៅ​ក្នុង​ធម៌​មាន​ខ្លឹម​នៅ​ឡើយ ម្នាលសារីបុត្ត ក៏​បណ្តា​ភិក្ខុ​ទាំង​៥០០រូប [ភិក្ខុ​ទាំង​៥០០រូប ដែល​មក​នៅ​ចាំ​វស្សា​ជាមួយ​នឹង​ព្រះអង្គ ជិត​ក្រុង​វេរញ្ជា​នោះ​ឯង។] នេះ ភិក្ខុ​ដែល​មាន​មគ្គផល​យ៉ាង​ទាប​ចុង​គេ​បំផុត​នោះ ក៏​គង់​បាន​សម្រេច​ត្រឹម​ថ្នាក់​សោតៈ ជា​បុគ្គល​ទៀងទាត់ លែង​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ​ហើយ នឹង​បាន​ត្រាស់ដឹង​មគ្គផល​តៗ​ទៅ​ទៀត​ជា​ប្រាកដ។
[] អថខោ ភគវា អាយស្មន្តំ អានន្ទំ អាមន្តេសិ អាចិណ្ណំ ខោ បនេតំ អានន្ទ តថាគតានំ យេហិ និមន្តិតា វស្សំ វសន្តិ ន តេ អនបលោកេត្វា ជនបទចារិកំ បក្កមន្តិ អាយាមានន្ទ វេរញ្ជំ ព្រាហ្មណំ អបលោកេស្សាមាតិ។ ឯវំ ភន្តេតិ ខោ អាយស្មា អានន្ទោ ភគវតោ បច្ចស្សោសិ។ អថខោ ភគវា និវាសេត្វា បត្តចីវរមាទាយ អាយស្មតា អានន្ទេន បច្ឆាសមណេន យេន វេរញ្ជស្ស ព្រាហ្មណស្ស និវេសនំ តេនុបសង្កមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ។ អថខោ វេរញ្ជោ ព្រាហ្មណោ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នំ ខោ វេរញ្ជំ ព្រាហ្មណំ ភគវា ឯតទវោច និមន្តិតម្ហា តយា ព្រាហ្មណ វស្សំ វុត្ថា អបលោកេម [អបលោកាម] តំ ឥច្ឆាម មយំ ជនបទចារិកំ បក្កមិតុន្តិ។ សច្ចំ ភោ គោតម និមន្តិតត្ថ មយា វស្សំ វុត្ថា អបិច យោ ទេយ្យធម្មោ សោ ន ទិន្នោ តញ្ច ខោ នោ អសន្តំ នោបិ អទាតុកម្យតា តំ កុតេត្ថ លព្ភា ពហុកិច្ចា ឃរាវាសា ពហុករណីយា អធិវាសេតុ មេ ភវំ គោតមោ ស្វាតនាយ ភត្តំ សទ្ធឹ ភិក្ខុសង្ឃេនាតិ។ អធិវាសេសិ ភគវា តុណ្ហីភាវេន។ អថខោ ភគវា វេរញ្ជំ ព្រាហ្មណំ ធម្មិយា កថាយ សន្ទស្សេត្វា សមាទបេត្វា សមុត្តេជេត្វា សម្បហំសេត្វា ឧដ្ឋាយាសនា បក្កាមិ។ អថ ខោ វេរញ្ជោ ព្រាហ្មណោ តស្សា រត្តិយា អច្ចយេន សកេ និវេសនេ បណីតំ ខាទនីយំ ភោជនីយំ បដិយាទាបេត្វា ភគវតោ កាលំ អារោចាបេសិ កាលោ ភោ គោតម និដ្ឋិតំ ភត្តន្តិ។ អថខោ ភគវា បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ យេន វេរញ្ជស្ស ព្រាហ្មណស្ស និវេសនំ តេនុបសង្កមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ សទ្ធឹ ភិក្ខុសង្ឃេន។ អថខោ វេរញ្ជោ ព្រាហ្មណោ ពុទ្ធប្បមុខំ ភិក្ខុសង្ឃំ បណីតេន ខាទនីយេន ភោជនីយេន សហត្ថា សន្តប្បេត្វា សម្បវារេត្វា ភគវន្តំ ភុត្តាវឹ ឱនីតបត្តបាណឹ តិចីវរេន អច្ឆាទេសិ ឯកមេកញ្ច ភិក្ខុំ ឯកមេកេន ទុស្សយុគេន អច្ឆាទេសិ។ អថខោ ភគវា វេរញ្ជំ ព្រាហ្មណំ ធម្មិយា កថាយ សន្ទស្សេត្វា សមាទបេត្វា សមុត្តេជេត្វា សម្បហំសេត្វា ឧដ្ឋាយាសនា បក្កាមិ។ អថខោ ភគវា វេរញ្ជាយំ យថាភិរន្តំ វិហរិត្វា អនុបគម្ម សោរេយ្យំ សង្កស្សំ កណ្ណកុជ្ជំ យេន បយាគបតិដ្ឋានំ តេនុបសង្កមិ ឧបសង្កមិត្វា បយាគបតិដ្ឋានេ គង្គំ នទឹ ឧត្តរិត្វា យេន ពារាណសី តទវសរិ។ អថខោ ភគវា ពារាណសិយំ យថាភិរន្តំ វិហរិត្វា យេន វេសាលី តេន ចារិកំ បក្កាមិ អនុបុព្វេន ចារិកំ ចរមានោ យេន វេសាលី តទវសរិ។ តត្រ សុទំ ភគវា វេសាលិយំ វិហរតិ មហាវនេ កូដាគារសាលាយំ។
[៩](លុះដល់ចេញវស្សាហើយ) ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ហើយមានព្រះបន្ទូលថា អានន្ទ ទំនៀម​ព្រះតថាគត​ទាំងឡាយ បើ​អ្នកណា​គេ​និមន្ត​ឲ្យ​នៅ​ចាំវស្សាហើយ តែនៅមិនទាន់បានលាអ្នកនោះទេ ក៏​មិន​ដែល​ចៀស​ចេញ (ពីទីនោះ) ទៅកាន់​ជនបទ​ចារិក​ឡើយ ចរិត​នេះ​ជា​ទំនៀម​របស់​ព្រះតថាគត​ទាំងឡាយ មក​អានន្ទ យើង​នឹង​ទៅ​លា​វេរញ្ជព្រាហ្មណ៍។ ព្រះអានន្ទ​ដ៏មានអាយុ​ក៏​ទទួល​ព្រះពុទ្ធដីកា​ថា សូមទ្រង់ព្រះមេត្តាប្រោស មែន​យ៉ាង​នេះ​ហើយ។ លំដាប់​​នោះ ព្រះភគវា ព្រះអង្គ​ទ្រង់​ស្បង់​ចីពរ ព្រម​ទាំង​បាត្រ​ស្រេច​ហើយ ទ្រង់​យក​ព្រះអានន្ទ​ដ៏មាន​អាយុ​ជា​បច្ឆាសមណៈ (ឲ្យ​និមន្ត​តាម​ក្រោយ​ព្រះអង្គ​ទៅ) ទ្រង់​យាង​សំដៅ​ទៅ​រក​លំនៅ​របស់​វេរញ្ជព្រាហ្មណ៍ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​គង់​លើ​អាសនៈដែល​​គេ​រៀបចំ​ថ្វាយ។ គ្រានោះ វេរញ្ជព្រាហ្មណ៍ ក៏​ចូល​មក​គាល់​ព្រះអង្គ លុះ​មក​ដល់​ទីគំនាល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះអង្គ​ដោយ​គោរព ហើយ​អង្គុយ​ក្នុង​ទី​ដ៏សមគួរ។ កាល​បើ​វេរញ្ជព្រាហ្មណ៍​អង្គុយ​ស្រួល​បួល​ហើយ ក៏​ព្រះដ៏មានព្រះភាគមាន​ព្រះបន្ទូល​ថា ព្រាហ្មណ៍ អ្នក​ឯង​បាន​និមន្តយើងឲ្យនៅចាំវស្សា (ឥឡូវ) ចេញ​វស្សា​ហើយ យើង​ត្រូវ​លាអ្នក​នឹង​ចេញ​ទៅកាន់​ជនបទចារិក។ វេរញ្ជព្រាហ្មណ៍ ក៏​ក្រាប​ទូល​តប​ថា បពិត្រ​ព្រះគោតមដ៏​ចំរើន មែន​ហើយ ខ្ញុំ​ព្រះអង្គ​បាន​និមន្ត​សូមឲ្យព្រះអង្គគង់ចាំវស្សា តែ​ថា​ទេយ្យធម៌​ដែល​ខ្ញុំព្រះអង្គ​បំរុង​នឹងថ្វាយ​នោះ ខ្ញុំព្រះអង្គ​មិនទាន់​បាន​ថ្វាយ​នៅ​ឡើយ ឯ​ទេយ្យធម៌​នោះ មិនមែន​ជា​គ្មាន​ទេ ខ្ញុំព្រះអង្គ​នឹង​បាន​បំរុង​ថា​នឹង​មិន​ថ្វាយ​នោះ​ក៏​ទេ (ចេះតែ​ខាន​មិនទាន់​បាន​ថ្វាយ) ព្រោះជាតិជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះសម្បែង រមែងមានកិច្ចរវល់ច្រើន មានការងារក៏ច្រើន ចំណែកខាងព្រះអង្គសោត ទ្រង់នឹងបានទេយ្យធម៌នោះមកពីណា សូម​ព្រះគោតម​ដ៏​ចំរើន ព្រមទាំងព្រះ​ភិក្ខុសង្ឃ​ទទួល​ចង្ហាន់​របស់​ខ្ញុំព្រះអង្គ​ក្នុង​ថ្ងៃស្អែក​សិន។ ព្រះដ៏មានព្រះភាគ ក៏​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ ក៏​ត្រាស់​សំដែង​ធម៌ ពន្យល់​ណែនាំ​ឲ្យ​វេរញ្ជព្រាហ្មណ៍​យល់​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​បរលោក ឲ្យ​ជឿជាក់​ក្នុង​កុសលធម៌ ឲ្យ​រីករាយ ខ្មីឃ្មាត​សង្វាត​ធ្វើការ​កុសល រួច​ទ្រង់​ក្រោកចាកអាសនៈ ហើយ​យាង​ត្រឡប់​មក​វិញ។ ដល់​វេលា​ព្រឹក​ឡើង វេរញ្ជព្រាហ្មណ៍ បង្គាប់​ជន​ទាំងឡាយ​ឲ្យ​ចាត់ចែង​ធ្វើ​ខាទនីយ​ភោជនីយាហារ (បង្អែម និងចំអាប) ដ៏​ឆ្ងាញ់​ពិសារក្នុងលំនៅរបស់ខ្លួនស្រេច​ហើយ ទើប​ចាត់​បំរើ​ឲ្យ​ទៅ​ក្រាបទូល​ព្រះដ៏មានព្រះភាគ​តាម​កំណត់​ពេល​ថា បពិត្រ​ព្រះគោតម​ដ៏ចំរើន កាលនេះ​ជា​កាល​គួរ​ហើយ ចង្ហាន់​ក៏​បាន​រៀបចំ​ស្រេច​ហើយ។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ​ព្រះអង្គ​ទ្រង់​ស្បង់​ចីវរ​ព្រម​ទាំង​បាត្រ ហើយ​យាង​ចូល​ទៅ​កាន់​លំនៅ​នៃ​វេរញ្ជព្រាហ្មណ៍ ជាមួយ​នឹង​ព្រះភិក្ខុសង្ឃ​ក្នុង​វេលា​ព្រឹក​នោះ លុះ​ដល់​ហើយ ទ្រង់​គង់​លើ​អាសនៈដែល​គេ​រៀបចំ​ថ្វាយ។ វេលា​នោះ វេរញ្ជព្រាហ្មណ៍ បាន​អង្គាស​ថ្វាយ​ខាទនីយ​ភោជនីយាហារ (បង្អែម និងចំអាប) ដ៏​ឆ្ងាញ់​ពិសារ​ដោយ​ដៃ​ខ្លួន​ឯង ចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ឲ្យ​ឆ្អែត​ស្កប់ស្កល់​ត្រា​តែ​ដល់​លោក​ប្រកែក​លែង​ទទួល​ទៀត លុះព្រះដ៏មានជោគ ទ្រង់សោយស្រេច លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ ក៏​ថ្វាយ​ចីវរ​១ត្រៃ ហើយ​ប្រគេន​សម្ពត់​ព្រះភិក្ខុសង្ឃ​១គូៗ​រាល់​អង្គ។ លំដាប់​នោះ ព្រះភគវា​ទ្រង់​ត្រាស់​សំដែង​ធម៌​ណែនាំ​ពន្យល់​ឲ្យ​វេរញ្ជព្រាហ្មណ៍​យល់​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​បរលោក ឲ្យ​ជឿជាក់​ក្នុង​កុសលធម៌ ឲ្យ​រីករាយ​ខ្មីឃ្មាត​សង្វាត​ធ្វើ​កុសល រួច​ព្រះអង្គ​ក្រោក​ចាក​អាសនៈ ហើយ​ទ្រង់​យាង​ត្រឡប់​មក​វិញ។ លុះ​ព្រះអង្គ​គង់​នៅជិត​ស្រុកវេរញ្ជា តាម​គួរ​ដល់​អធ្យាស្រ័យ​ហើយ ទ្រង់​ក៏​យាងចេញ​ទៅកាន់​នគរសោរេយ្យ រួច​ទៅ​នគរសង្កស្ស ហើយ​ហួស​ទៅ​នគរកណ្ណកុជ្ជៈ (ត​ពីនោះ​ទៅ) ទ្រង់​យាង​សំដៅ​ទៅ​ស្រុកបយាគបតិដ្ឋាន លុះ​ទៅ​ដល់​ហើយ ទ្រង់​ឆ្លង​គង្គានទី​ក្នុង​ស្រុក​បយាគបតិដ្ឋាន ហើយ​យាង​ទៅ​ដល់​នគរពារាណសី។ គ្រានោះ ព្រះអង្គ​គង់​កំសាន្ត​ក្នុង​ក្រុងពារាណសី ហើយ​ទ្រង់​ចៀស​ទៅ​កាន់​ចារិក​នៃ​ក្រុងវេសាលី កាល​ទ្រង់​យាង​ទៅកាន់​ចារិក​តាម​លំដាប់ ក៏​បាន​ទៅ​ដល់​ក្រុងវេសាលី។ បាន​ឮថា ព្រះដ៏មានជោគ ព្រះអង្គ​ទៅ​គង់​សម្រាន្ត​ឥរិយាបថ​ក្នុង​កូដាគារសាលា នៅ​នា​មហាវន (ព្រៃធំ) ជិត​ក្រុងវេសាលី​នោះ។
វារៈសំដែងអំពីនិទានវេរញ្ជព្រាហ្មណ៍ ចប់។
  វេរញ្ជព្រាហ្មណ៍ៈ ក្នុងអដ្ឋកថា ព្រាហ្មណ៍នេះ ឈ្មោះឧទយៈ ដែល​ហៅ​ថា វេរញ្ជៈ គឺ​ហៅ​តាមនាមស្រុកវេរញ្ជា ជា​ស្រុក​របស់គាត់នៅ។

No comments:

Post a Comment