តើអ្នកយល់យ៉ាងណាដែល ? នៅពេលដែលគេសួរអ្នកថា តើថ្ងៃនេះ ល្អ? ឬ អាក្រក់? ។
ចំពោះអ្នក គិតយ៉ាងណា? ជឿឬទេ ថាថ្ងៃ និងខែ ឆ្នាំ ពិតជា នាំសំណាង និង នាំនូវអព្វមង្គល មកឲ្យអ្នកពិតប្រាកដមែននោះ? ហិហិហិ វាពិតជារឿងខុសស្រឡះតែម្តង! គ្មានជោជ័យណាមួយ ដែលកើតឡើង ដោយគ្មានការប្រឹងប្រែងតស៊ូនិងយកចិត្តទុកដាក់នោះឡើយ! មិនថាកិច្ចការតូច ឬធំប៉ុណ្ណានោះទេ វាតែងតែសម្រេចឡើង ដោយការតស៊ូនិងយកចិត្តទុកដាក់ទាំងអស់ ។ ជាការពិតណាស់ ថ្ងៃ ខែ វាគ្រាន់តែ ការកំណត់ចំណាំ នូវជោគជ័យរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ! ។